ព័ត៌មានជាតិ

អាសូរណាស់ស្រ្តីម្នាក់ ត្រូវប្ដីប្រើហិង្សា រហូតរត់ចេញពីផ្ទះ មកដេកដួលសន្លប់តាមដងផ្លូវ

ភ្នំពេញៈ ករណីហិង្សាមួយ បានបណ្ដាឲ្យស្រ្តីមានផ្ទៃពោះ៤ខែម្នាក់ រងរបួសធ្ងន់មកដួលសន្លប់ នៅតាមដងផ្លូវ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅតាមបណ្ដោយផ្លូវR6 កែងនិងផ្លូវR3 កាលពីវេលាម៉ោង៩ និង១០នាទីយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោផ្លូវ R៦ ក្នុងសង្កាតស្រះចក ខណ្ឌដូនពេញ។​

តាមឲ្យដឹងពីស្រ្តីរងគ្រោះ បានប្រាប់ថា រូបគាត់តែងតែត្រូវប្ដីគាត់ ប្រើប្រាស់អំពើហិង្សាជាច្រើនលើកច្រើនសារមកហើយ ដោយនៅថ្ងៃកើតហេតុ ប្ដីរបស់គាត់បានវ៉ែ ទៅលើរូបគាត់ ជាហេតុនាំឲ្យគាត់រត់ចេញពីផ្ទះ ដើម្បីគេចចេញពីការធ្វើបាប តែត្រូវបានប្ដីតាមមកវ៉ៃជាច្រើនដៃ បណ្ដាលឲ្យគាត់ចុកពោះ និងមានការធ្លាក់ឈាមផង ក៏បានដួលសន្លប់នៅតាមផ្លូវតែម្ដង​។​

ភ្លាមៗនោះប្រជាពរដ្ឋឃើញ ក៏បានទំនាក់ទំនងហៅឡានពេទ្យដឹកជនរងគ្រោះ យកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យការម៉ែត ដើម្បីសង្គ្រោះអាយុជីវិត​៕

មតិយោបល់