កណ្តាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៧ និង ៤៥ នាទីករណីអំពើលួច (ទូរស័ព្ទ) នៅចំណុចមុខផ្ទះជនរងគ្រោះ ភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ រឿន សុផានីតា ភេទស្រី អាយុ១០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ-សង្កាត់កើតហេតុ មុខរបរសិស្ស ។
ជនសង្ស័យអវិជ្ជមានកូវីដ១ឈ្មោះ សឿន ស្រស់ ហៅឆឺយ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ-សង្កាត់កើតហេតុ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ។ ជនសង្ស័យទើបចេញពីពន្ធនាគារ ខេត្តកណ្តាល ចំនួន២ក្នុងករណីលួច ។
វត្ថុតាងចាប់យក៖ ទូរស័ព្ទមួយគ្រឿងម៉ាក VIVO ពណ៌ខៀវ (របស់ជនរងគ្រោះ) ។
កាលពីពេលវេលា និងទីកន្លែងកើតហេតុខាងលើ នៅពេលជនរងគ្រោះ កំពុងលេងទូរស័ព្ទ ក៏ស្រាប់តែជនសង្ស័យ បានដើរមកឆក់ទូរស័ព្ទ ពីដៃជនរងគ្រោះ ហើយយករត់គេចខ្លួនបាត់ទៅ ។ ក្រោយកើតហេតុរួច ក៏ត្រូវសមត្ថកិច្ចប៉ុស្តិ៍ស្វាយរលំ ធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួន បានជនសង្ស័យនិងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីតែម្តង។
បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕
មតិយោបល់