បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងាថា បុរសម្នាក់បានបញ្ចប់ជីវិតដោយចងកស្លាប់ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង៦និង៣០នាទី ស្ថិតនៅចំណុចភូមិស្វាយស ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ។
តាមការបំភ្លឺរបស់ឈ្មោះ ផាន់ មឿន ភេទប្រុស អាយុ៧០ឆ្នាំ ត្រូវជាឪពុកបង្កើតបានប្រាប់អោយដឹងថា កូនរបស់គាត់ឈ្មោះ ព្រួញ ម៉េង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ កសិករបានលែងលះគ្នាជាមួយប្រពន្ធប្រហែល០៣ខែមកហើយ ក្រោយពីលែងលះគ្នាកូនប្រុសគាត់តែងតែផឹកស្រាជាប្រចាំ ។ លុះដល់ថ្ងៃកើតហេតុវេលាម៉ោង០៣និង០០នាទីទៀបភ្លឺ ពេលគាត់កំពុងដេកនៅក្នុងផ្ទះ ជនរងគ្រោះក៏បានដើរមកនិយាយប្រាប់ថា វាមិនអាចរស់បានទេ មានរឿងច្រើនណាស់ ហើយគាត់ក៏ប្រាប់ថា ដេកទៅព្រឹកចាំទៅពេទ្យ លុះដល់វេលាម៉ោង០៦និង៣០នាទី ចៅរបស់គាត់បានមកប្រាប់ថា ជនរងគ្រោះបានចងកនៅដើមព្រីងស្លាប់បាត់ហើយ ។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលផ្នែកជំនាញសហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុ ។ ជនគ្រោះឈ្មោះ ព្រួញ ម៉េង ពិតជាចងកធ្វើអត្តឃាតពិតប្រាកដមែន ក្រោមមូលហេតុមានវិបត្តិផ្លូវចិត្ត (លែងលះជាមួយប្រពន្ធ) ។
បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់