ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់​ ករណីប៉ុនប៉ងលួចគាស់ផ្ទះ

កណ្ដាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០២១ វេលាម៉ោង ០៣និង ៣០ នាទី យប់ករណីប៉ុនប៉ងលួច(គាស់ផ្ទះ)នៅចំណុចផ្ទះល្វែងលេខ៧C បូរីពេជ្រភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ជនសង្ស័យ០២នាក់៖
១–ឈ្មោះ ចាន់ សីហា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ភ្នំពេញ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ធ្លាប់ជាប់ពន្ធនាគារ២ឆ្នាំ ករណីគ្រឿងញៀន ។
២–ឈ្មោះ ខេង ឃឿន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។

ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល រយ:ពេល២ឆ្នាំក្នុងករណីលួច ។

វត្ថុតាងចាប់យក៖
១–ដង្កាប់មួយ(របស់ជនសង្ស័យ) ។
២–កន្ត្រៃ២ (របស់ជនសង្ស័យ) ។
៣–តួណឺវីសមួយ (របស់ជនសង្ស័យ) ។
៤–ដែកទីប ប្រហោងបួនជ្រុង មួយកំណាត់ (របស់ជនសង្ស័យ) ។
៥–កាបូបលុយពណ៏សូកូឡាមួយ និង ឯកសារមួយចំនួន (របស់ជនសង្ស័យ) ។
៦–ទូរសព្ទ័ម៉ាកខេមហ្វូនមួយ (របស់ជនសង្ស័យ) ។
៧–កង់មួយគ្រឿង (របស់ជនសង្ស័យ) ។
៨–ម៉ូតូមួយគ្រឿងម៉ាក suzuki step ពណ៏ខ្មៅ ស្លាកលេខ បាត់ដំបង ១F ១៨៥៧ ។
៩–កាំភ្លើងជ័រ ពណ៏ខ្មៅ ចំនួន២ដើម ។

កាលពីពេលវេលានិងទីកន្លែងកើតហេតុខាងលើ ជនសង្ស័យឈ្មោះ ខេង ឃឿន បានប្រាប់ផ្លូវទៅជនសង្ស័យឈ្មោះ ចាន់ សីហា ឲ្យជិះកង់ចូលក្នុងបូរីពេជ្រ ដើម្បីរកលួចគាស់ផ្ទះគេ ពេលនោះបានឃើញផ្ទះល្វែងលេខ៧C ដែលម្ចាស់ផ្ទះបានចាក់សោពីខាងក្រៅទុកចោល រួចវាបានធ្វើសកម្មភាពយកទួណឺវីស និង ដង្កាប់ ឆ្កឹះនិងគាស់មេសោ ដើម្បីប៉ុនប៉ងលួចទ្រព្យសម្បត្តិ បណ្តាលឲ្យឮសំឡេង ដល់អ្នកជិតខាងតេប្តឹងសមត្ថកិច្ចប៉ុស្តិ៍តាខ្មៅឲ្យចុះឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីតែម្តង។

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់