ព័ត៌មានជាតិ

ជនជាតិចិនម្នាក់បើករថយន្តបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ព្រះសីហនុ: នៅវេលាម៉ោង០៨និង០០នាទីព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ចន្លោះគីឡូម៉ែត្រលេខ ១៧៩-១៨០ ស្ថិតក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង
រវាងរថយន្ត០១គ្រឿងម៉ាក Highlander បើកបរដោយជនជាតិចិន ភេទប្រុស បានប៉ះបុកជាមួយម៉ូតូ០១គ្រឿង ម៉ាកឌ្រីមសង់ C១២៥ ពណ៌ខ្មៅ បើកបរទិសដៅផ្ទុយគ្នា ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ។

បច្ចុប្បន្ន ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះ នៅគ្លីនិកឯកជនវាលរេញ ។ រីឯវត្ថុតាងត្រូវបានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ៕

មតិយោបល់