កាលពីថ្ងៃអាទិត្យម្សិលមិញនេះនៅតំបន់កោះកាណារីរបស់ប្រទេសអេស្ប៉ាញមនុស្សជាង ៤០០ នាក់បានបង្ខំចិត្តចាក់ចេញពីលំនៅដ្ឋាន ដោយសារតែភ្លើងឆេះព្រៃបានបន្តនូវអំនាចរបស់ខ្លួនចូលក្នុងតំបន់មនុស្សរស់នៅ ។
ប្រភពព័ត៌មាននៅក្នុងប្រទេសអេស្ប៉ាញបានឲ្យដឹងថា ដោយសារតែកំលាំងខ្យល់បក បោកខ្លាំងនិងសីតុណ្ហភាពនៃកម្តៅព្រះអាទិត្យក្តៅផងនោះ ធ្វើឲ្យកម្រិតនៃភ្លើងឆេះព្រៃមួយនេះកើនឡើងជាលំដាប់ ដែលជាហេតុពិបាកក្នុងការទប់ស្កាត់អំនាចរបស់ភ្លើងមួយនេះ។
នេះជាគ្រោះមហន្តរាយធម្មជាតិរបស់ប្រទេសអេស្ប៉ាញ ដែលវាស្របទៅនឹងសីតុណ្ហភាពរបស់ប្រទេសមួយនេះឡើងដល់ ទៅ ៤០ អង្សាសែលស៊ុស ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។ក្នុងនោះព្រៃជាង ៣០០០ ហិកតា រងការបំផ្លាញដោយសារអណ្តាញភ្លើង ហើយមនុស្សជាង ២៥០០ នាក់ ក៏ត្រូវបង្ខំចិត្តចាក់ចេញពីលំនៅដ្ឋាននៅកោះ ឡាហ្គូមេរ៉ា៕
មតិយោបល់