ខ្សែភាពយន្តប្រភេទឯកសារ «Wedding 93» ហាក់កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ដោយសាច់រឿងទាំងស្រុងគឺកាត់ចេញពីដុំហ្វីលចាស់ទាំងស្រុង មិនមានការថត ឬ ប្រឌិតឆាកឡើងនោះឡើយ។
ឯកសារភាពយន្តមួយនេះគឺបានកើតឡើង នៅឯខេត្តព្រែវែង ក្នុងព្រះរាជាណាចក្រកម្ពុជា បង្កើតដោយផលិតករឈ្មោះថា Paul Zagaris ដែលជាកូនកាត់ក្រិច និង រុស្ស៊ី តែមានសញ្ជាតិអេមេរិក ដោយលោករស់នៅក្នុងរដ្ឋ California សហរដ្ឋអាមេរិក។
ប្រវត្តិនៃការសិក្សារបស់ផលិតកររូបនេះ គឺបានបញ្ចប់ការសិក្សាចំនួន ២ មហាវិទ្យាល័យ ដោយទី ១ គឺផ្នែកទ្រឹស្តី និង ផលិតភាពយន្ត នៅឯសាកលវិទ្យាល័យ UC Santa Barbara និង មួយទៀតផ្នែកបណ្ឌិតច្បាប់ នៃសាកលវិទ្យាល័យ McGeorge School of Law។
ក្រោយបញ្ចប់ការសិក្សា Paul Zagaris បានតាមចាប់ក្តីស្រមៃជាអ្នកផលិតខ្សែភាពយន្ត ដោយគោលបំណងចង់រួមបញ្ចូលប្រវត្តិសាស្ត្រ និងបច្ចេកវិទ្យាចូលគ្នាក្នុងខ្សែភាពយន្តនីមួយៗដែលគាត់ផលិត។ លើសពីនេះទៅទៀត គាត់យល់ថាការធ្វើបែបនេះ គឺជាការចូលរួមអភិរក្ស មិនឱ្យបាត់បង់ ថែមទាំងអាចបង្ហាញចក្ខុវិស័យ ជាមួយនឹងគុណតម្លៃនៃការបង្កើត និង ច្នៃប្រឌិតថ្មីនៃខ្មែរភាពយន្តទៀតផង៕
មតិយោបល់