កំពង់ធំ៖ ខណៈកំពុងភ្លៀងរលឹមពេញមួយ យប់ ក៏មានករណីឆ្លងចរន្តអគ្គិសនី បណ្តាលឱ្យឆេះតូបអាជីវករ ក្នុងផ្សារកំពង់ថ្មចំនួន ៨តូប និងខូត ខាតសម្ភារមួយចំនួនធំ តែមិនបណ្តាលឱ្យមនុស្សគ្រោះថ្នាក់ទេ កាលពីវេលាម៉ោង ២:៣៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចផ្សារកំពង់ថ្ម ភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
លោក អួង សារឿន អភិបាលស្រុកបារាយណ៍ បានចុះជួយ និងត្រួតពិនិត្យកម្លាំងពន្លត់អគ្គិភ័យនេះដោយផ្ទាល់។ ចំពោះការខូចខាតមានដូចជា តូបរបស់ឈ្មោះ ឃី ម៉េងឃៀង ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិព្រៃតាត្រាវ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ឆេះតូប២ខ្នង ទំហំ៦x៤ម៉ែត្រ ធ្វេីពីដែកប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ខូចខាត គ្រឿងបន្លាស់រថយន្តអស់ទាំងស្រុង(ទាំង២តូប)។ ចំពោះតូបកាត់សក់ របស់ឈ្មោះ គង់ ភេទប្រុស អាយុ ៦៣ ឆ្នាំ រស់នៅភូមិបន្ទាយយមរាជ ខូចខាត សសម្ភារកាត់សក់មួយចំនួន។ ចំណែកតូបលក់គ្រឿងអគ្គិសនី របស់ឈ្មោះ ស៊ុយ គឹមលាង ភេទប្រុស អាយុ ៤៩ឆ្នាំ រស់នភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ឆេះតូប១ខ្នងទំហំ ៣x៤ម៉ែត្រ ធ្វេីពីដែកប្រក់សង្កសី ជញ្ជាំងសង្កសី ខូចខាខូចខាតគ្រឿងអគ្គិសនីមួយចំនួន។
ទាក់ទងនឹងបង្ហានេះ អាជ្ញាធរ ស្រុក បានអំពាវដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ចរន្តអគ្គិនីទាំងអស់ ត្រូវប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ខ្សែរភ្លើង និងការពារឱ្យបានត្រឹមត្រូវ៕
មតិយោបល់