(អេក្វាទ័រ)៖ អាជ្ញាធរនៃប្រទេសអេក្វាទ័រ បានឱ្យដឹងថាអ្នកទោសយ៉ាងហោច ៦៨នាក់ ត្រូវបានសម្លាប់ និងរាប់សិបនាក់ផ្សេងទៀតរងរបួសនៅក្នុង ជម្លោះវាយប្រយុទ្ធគ្នារវាងពួកបងធំជួញដូរគ្រឿងញៀន នៅក្នុងពន្ធនាគារ Penitenciaria del Litoral កាលពី
ថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។
ក្រោយសោកនាដកម្មនេះកើតឡើង, ប្រធានាធិបតីអេក្វាទ័រ លោក Guillermo Lasso បានបញ្ចេញបញ្ជាឱ្យបើកការស៊ើបអង្កេតជាបន្ទាន់ ខណៈស្ថានភាពនៅឯពន្ធនាគារ Penitenciaria del Litoral ស្ថិតនៅក្នុងទីក្រុង Guayaquil នៃភាគខាងត្បូងប្រទេសកំពុង ស្ថិតនៅក្រោមការគ្រប់គ្រង។
កាលពីថ្ងៃទី២៩ ខែកញ្ញាកន្លងទៅនេះ, អ្នកទោស ១១៨នាក់ ក៏ត្រូវបានសម្លាប់នៅក្នុងហេតុការណ៍ជម្លោះស្រដៀងគ្នានេះដែរ នៅឯពន្ធនាគារ Penitenciaria del Litoral ក្នុងទីក្រុង Guayaquil ហើយបើតាមអាជ្ញាធរអេក្វាទ័រ ជម្លោះរវាងពួកបងធំគ្រឿងញៀនបានផ្ដាច់ជីវិតមនុស្សាច្រើនជាង ៣០០នាក់ហើយ នៅក្នុងឆ្នាំ២០២១នេះ៕
ប្រភព៖ BBC
មតិយោបល់