ព័ត៌មានជាតិ

ស្រ្តីម្នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ ចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន

ឧត្តរមានជ័យ: ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក លី ដារិទ្ធ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅភូមិពពេល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទខេត្ត ឧត្តរមានជ័យ និងនៅរង្វង់មូលអន្លង់វែង ស្ថិតនៅភូមិអូរជីក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យដោយបានឃាត់ខ្លួន ជនសង្ស័យម្នាក់ ។

ជនសង្ស័យឈ្មោះ ហុង ធីតា ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។

វត្ថុតាងដកហូតបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន០១កញ្ចប់ធំ និងចំនួន ២៧កញ្ចប់តូចស្មើនឹង ១៩៥.២២ក្រាមថ្លឹងទាំងថង់, ទូរស័ព្ទដៃ ០១គ្រឿង, ជញ្ជីងថ្លឹងសារធាតុញៀនចំនួន០២, កាបូបស្ពាយចំនួន០១ និងសម្ភារ:សម្រាប់វេចខ្ចប់សារធាតុញៀនមួយចំនួន ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញ បានកសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់