ព័ត៌មានជាតិ

អេស្បាញស៊ុតស៊ុយអែតបាន ១គ្រាប់គត់ដើម្បីកក់កៅអីស្វ័យប្រវត្តិទៅពានរង្វាន់ពិភពលោក

បរទេស៖ យប់មិញអេស្បាញក៏មើលឃើញលទ្ធផលថាបានកក់កន្លែងមួយផងដែរទៅការប្រកួតពានរង្វាន់ពិភពលោកសម្រាប់ឆ្នាំ២០២២នៅប្រទេសកាតាក្រោយយកជ័យជម្នះលើក្រុមស៊ុយអែតក្នុងលទ្ធផលទាំងប្រផិតប្រផោយ ១ទល់នឹង០។

អេស្បាញគ្រប់គ្រងបាល់បានរហូតទៅដល់៧២ភាគរយប៉ុន្តែអាចស៊ុតបានតែ៥ដងនិងចំគោលដៅ៤ដងប៉ុណ្ណោះខណ:ដែលស៊ុយអែតស៊ុតបាន ៦ដងតែមិនចាំគោលដៅសោះហើយកំពូលកីឡាករជើងចាស់ Zlatan Ibrahimovic ក៏មិនអាចជួយអ្វីបានដែរក្រៅតែពីកាតលឿង។

នៅក្នុងគ្រុប B នេះមានន័យថាអេស្បាញទៅអង្គុយចាំមុនគេខណ:ដែលស៊ុយអែតដែលឈរនៅលេខរៀងទី២មាន១៥ពិន្ទុត្រូវរងចាំការប្រកួតនៅក្នុងខែមិនារវាងក្រុម៣ផ្សេងទៀតដែលត្រូវលេង Play Off៕

Spain’s Pablo Sarabia, center, celebrates with teammates after scoring the opening goal from a penalty kick during the World Cup 2022 group B qualifying soccer match between Greece and Spain at the Olympic stadium in Athens, Greece, Thursday, Nov 11, 2021. (AP Photo/Thanassis Stavrakis)

មតិយោបល់