ព័ត៌មានជាតិ

ករណីឃាតកម្មកូនសម្លាប់ឪពុកចុងបណ្តាលអោយស្លាប់ហើយរត់គេចពីបាត់ដំបងត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន នៅស្រុកវាលវែង…

លោក ឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ មតិចង្អុលការរបស់លោក ឧត្តមសេនីយ៍ត្រី ម៉ូ លីដា ឋាន: ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ។
-យោង: មតិចង្អុលការរបស់លោក វរសេនីយ៍ឯក ធាង ឡេង ឋាន: អធិការ ។
-នៅថ្ងៃទី ១៨/១២/២០២៣ វេលាម៉ោង ១៥:៣០នាទី នៅចំណុចផ្លូវបំបែកថ្មដា ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង កម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិដ្ឋាននគរបាលស្រុកវាលវែង ដឹកនាំដោយលោក វរសេនីយ៍ទោ ជា ប៉ារីស ឋាន: អធិការរងប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបករណី ឃាតកម្ម (សម្លាប់ឱពុកចុង) កាលពីថ្ងៃទី ១៣/១២/២០២៣ វេលាម៉ោង ១៨:៤០នាទី នៅចំណុចក្រុមទី៩ ភូមិសាមគ្គី ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (រត់គេចខ្លួនមកស្រុកវាលវែង) ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ វណ្ណាវី វិជ្ជាន: ភេទប្រុស អាយុ ៣៥ឆ្នាំ ។
សមត្ថកិច្ចយើងដកហូតបានរួមមាន:
-ម៉ូតូ ចំនួន ០១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AP-0847 ។
-ទូរស័ព្ទ ចំនួន ០១គ្រឿង ។
-លុយ ចំនួន ១០០ដុល្លា និង លុយខ្មែរ ចំនួន ១០មុឺនរៀល ។
-ចំពោះជសង្ស័យ រួមជាមួយសម្ភារ:បាននាំមកកាន់អធិកាដ្ឋាននគរបាលស្រុកវាលវែង ដើម្បីបំពេញនីតិបន្ត ។

មតិយោបល់