ព្រះវិហារៈ លោក រួន យ៉េត អធិការនគរបាលស្រុកជាំក្សាន្ត បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កឡើង ដោយបរុសយោធាម្នាក់ជិះម៉ូតូហុងដាឌ្រីម បណ្តាលឲ្យដួលបាក់.កស្លាប់យ៉ាងរន្ធត់។
ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៤និង៣០នាទីល្ងាច ស្ថិតនៅចំណុចភូមិអូរក្សាន្ត ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ជនរងគ្រោះមានឈ្មោះ សំ សួម ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរយោធា កងពលលេខ៩ ស្នាក់នៅភូមិសែនរុងរឿង ឃុំក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់