ភ្នំពេញៈ ក្នុងដំណើរមកកាន់កម្ពុជា នៅថ្ងៃទី៩ឧសភានេះ ខ្សែប្រយុទ្ធជម្រើសជាតិជប៉ុន Keisuke Honda នឹងជួបប្រមុខសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក សៅ សុខា នៅទីបញ្ជាការដ្ឋានកងរាជអាវុធហ័ត្ថលើផ្ទៃប្រទេស វេលាម៉ោង ៣រសៀល ដើម្បីពិភាក្សាពីគម្រោងបើកសាលាបណ្តុះបណ្តាលបាល់ទាត់នៅកម្ពុជា។
ក្រោយជំនួបនេះ លោកនឹងបន្តដំណើរទៅចែករម្លែកបទពិសោធលេងបាល់ទាត់ដល់យុវជនកម្ពុជា នៅវិទ្យាល័យឥន្ទ្រទេវី នៅវេលាម៉ោង៤រសៀលខាងមុខ។
នេះជាលើកទី២ហើយ ដែលខ្សែប្រយុទ្ធលំដាប់ពិភពលោករូបនេះ ធ្វើដំណើរមកកម្ពុជា បន្ទាប់ពីលើកទី១ លោកបានមកជាមួយក្រុមជម្រើសជាតិជប៉ុន ដើម្បីប្រកួតវគ្គជម្រុះបាល់ទាត់ពិភពលោកជុំទី២ ជើងទី២ តទល់និងជម្រើសជាតិកម្ពុជា៕
មតិយោបល់