ព័ត៌មានជាតិ

ក្រសួងការពារជាតិតៃវ៉ាន់ ស្នើសុំកញ្ចប់ថវិកាបន្ថែម ៩ពាន់លានដុល្លារទុកទិញអាវុធទំនើបៗ ប្រឈមមុខនឹងចិន

(តៃប៉ិ)៖ រដ្ឋាភិបាលតៃវ៉ាន់បានស្នើសុំកញ្ចប់ថវិកាបន្ថែមប្រមាណ ៩ ពាន់លានដុល្លារបន្ថែមលើវិស័យការពារជាតិសម្រាប់រយៈពេល ៥ឆ្នាំខាងមុខ ដើម្បីអភិវឌ្ឍអាវុធទំនើបៗ ប្រឈមមុខនឹងការគំរាមកំហែងកាន់តែខ្លាំងពីចិន។

បើតាមក្រសួងការពារជាតិតៃវ៉ាន់ កញ្ចប់ថវិការខាងលើនឹងត្រូវប្រើប្រាស់ដោយផ្តោតសំខាន់ទៅលើការទិញមីស៊ីល ប្រភេទគ្រូសមីស៊ីល និងនាវាចម្បាំងថ្មីៗ។ ប៉ុន្តែទន្ទឹម គ្នាកញ្ចប់ថវិការទាំងនេះក៏ត្រូវបានគេរំពឹងថានឹងហូរចូលទៅក្នុងហោប៉ាវរបស់សហរដ្ឋអាមេរិក ដែលជាអ្នកលក់អាវុធ ដ៏ធំរបស់តៃវ៉ាន់ផងដែរ។

សំណើរនៃកញ្ចប់ថវិការបន្ថែមខាងលើរបស់ក្រសួងការពារជាតិតៃវ៉ាន់ ត្រូវបានគេរំពឹងខ្ពស់ថានឹងត្រូវសភាតៃវ៉ាន់អនុម័ត ដ្បិតគណបក្សកាន់អំណាចរបស់ លោកស្រីប្រធានាធិបតី Tsai Ing-wen កំពុងគ្រប់គ្រងសំឡេងភាគច្រើនក្នុងសភាជាតិ៕

ប្រភព៖​​​​​​​ Reuters

 

មតិយោបល់