ព័ត៌មានជាតិ

រថយន្តបត់ឆ្លងផ្លូវម៉ូតូផ្លូវត្រង់ បណ្តាលឲ្យបុកគ្នាពេញទំហឹង រងរបួសមនុស្ស ២នាក់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ខណ:ដែលរថយន្តបើកឆ្លងផ្លូវចំណែកម៉ូតូបើកផ្លូវត្រង់ បណ្ដាលឲ្យបុកគ្នារងរបួស ២នាក់។
ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២និង១០នាទីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ ក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេឃើញយុវជនពីរនាក់ ធ្វើដំណើរដោយម៉ូតូស្កុបពី ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ1IE-8304 ដែលធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង រហូតមកដល់ចំណុចកើតហេតុ ក៏មានរថយន្តប្រភេទដឹកទំនិញធុនធំមួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ3F-2100 ដែលធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង បានបត់ឆ្វេងត្រឡប់ក្រោយក៏បានបុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យម៉ូតូរងការខូចខាតចំណែកមនុស្សរងរបួស ២នាក់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកន្លែងកើតហេតុ យកសម្ភារ:ទាំងសងខាងដាក់កៀន និងឲ្យភាគីទាំង២ធ្វើការដោះស្រាយគ្នាមួយជំហ៊ានសិន៕

មតិយោបល់