ភ្នំពេញៈ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ប្រាប់វិទ្យុបាយ័នថា រយៈពេល ៣ថ្ងៃ គឺពីថ្ងៃទី១៨-១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៃថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានត្រៀមកម្លាំងជាង ១៦០០នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ ដែលចូលមកទស្សនាកំសាន្តទីកន្លែងនានានៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ហើយកម្លាំងចរាចរណ៍ជាច្រើនរយនាក់ក៏បានរៀបចំសម្រួលចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ជាពិសេសនៅតាមច្រកចេញចូលរាជធានីភ្នំពេញ ពីព្រោះមានប្រជាពលរដ្ឋខ្លះនៅតាមបណ្តាខេត្តអញ្ជើញមករាជធានីភ្នំពេញ និងមានប្រជាពលរដ្ឋជាច្រើនបានចេញទៅតាមបណ្តាខេត្តនានាដូចជាជា ទៅស្រុកកំណើត និងរមណីយដ្ឋាន។
មតិយោបល់