កណ្តាល: រថយន្តមួយគ្រឿងមិនស្គាល់ម៉ាក បុកជាមួយម៉ូតូមួយគ្រឿង បណ្តាលឲ្យមនុស្សប្រុសស្រី ២នាក់រងរបួស ហើយបើករត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង០៧និង៣០នាទី យប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧នេះ នៅលើផ្លូវលេខ៨ ចន្លោះគីឡូម៉ែត្រលេខ២៨-២៩ ត្រង់ចំណុចភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅម៉ោង និងទីកន្លែងកើតហេតុខាងលើ មាន
រថយន្តមួយគ្រឿងមិនស្គាល់ម៉ាក អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរក្នុងទិសដៅពីភ្នំពេញទៅព្រៃវែង ដោយបើកល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក Honda C១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CJ-0349 បើកបរដោយឈ្មោះ វ៉ាន់ ឡូញ ភេទប្រុស អាយុ៥៤ឆ្នាំ រួមដំណើរជាមួយឈ្មោះ មឿន ធីម ភេទស្រី អាយុ៥៤ឆ្នាំ បណ្តាលឲ្យរងរបួស នៅភូមិពុកឬស្សីក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល៕





មតិយោបល់