សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីបន្លំចូលលួចធុងដាក់លុយរបស់អាជីវករ

ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅ ថ្ងៃ ទី ១៨ ខែវិច្ឆិកាឆ្នាំ ២០២១ វេលា ម៉ោង ៩ និង ៣០ នាទីត្រង់ ចំណុច ផ្លូវ បេតុងក្រុម ទី ៣ភូមិ ឡ កំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវមាន ករណី ចូល លួច ធុង ដាក់ លុយ នៅ ក្នុងផ្ទះ កំពុង លក់ដូរបង្ក ឡើង ដោយ ជនសង្ស័យ ឈ្មោះទេពបូ រ៉ាហៅចិនភេទ ប្រុសអាយុ ២៩ ឆ្នាំជនជាតិ ខ្មែរទីលំនៅ ផ្ទះ ជួលផ្លូវ បេតុងក្រុម ៣ភូមិ ឡ កំបោរសង្កាត់ ស្វាយប៉ាកមុខរបរ មិន ពិតប្រាកដមាន ផ្ទុក សារធាតុ ញៀននិង ធ្វើតេស្ត រក វីរុស កូ វី ដ -១៩លទ្ធផល អវិជ្ជមាន។

ជន រង គ្រោះ ឈ្មោះបួ យស៊ី ម ផា នហៅនៅភេទ ស្រីអាយុ ៧៣ ឆ្នាំទីលំនៅ ផ្ទះ កើតហេតុមុខរបរ លក់ដូរ។

សមត្ថកិច្ច បាន ឲ្យ ដឹង ថានៅ ថ្ងៃខែឆ្នាំវេលា ម៉ោង កើតហេតុ ខាងលើជន រង គ្រោះ កំពុង លក់ដូរស្រាប់តែ ជនសង្ស័យ បន្លំ ចូល ទៅ លួច យក ធុង ដាក់ លុយ នៅ ខាងក្នុង ផ្ទះហើយ ក៏ មានការ ផ្អើល ឆោឡោខណៈនោះ កម្លាំង សមត្ថកិច្ច ឈរជើង នៅ គោលដៅ ជិត កន្លែង កើតហេតុបាន ចុះ អន្តរាគមន៍ ឃាត់ខ្លួន ជនសង្ស័យរួម និង វត្ថុ តាង នាំ យក មក សាកសួរ នៅ ប៉ុស្តិ៍ រដ្ឋបាល។

វត្ថុ តាង ដកហូត មាន៖ប្រាក់ រៀល ចំនួន ១.៣៤០.០០០( មួយ លាន សា មសិ ម បួន ម៉ឺន ) រៀល។

ករណី នេះកម្លាំង ជំនាញ ខណ្ឌប៉ុស្តិ៍ បាន កសាង សំណុំរឿង ប ញ្ជួ ន ទៅ សាលាដំបូង រាជធានី ភ្នំពេញដើម្បី អនុវត្ត តាម នីតិវិធី៕

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *