ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ ដកហូតថ្នាំញៀនបាន១កញ្ចប់

ភ្នំពេញ: ជនសង្ស័យជួញដូរថ្នាំញៀនម្នាក់ ត្រូវបានកម្លាំងល្បាតរបស់នគរបាលខណ្ឌច្បារអំពៅ សហការនិងនគរបាលប៉ុស្តិ៍ក្បាលកោះធ្វើការឃាត់ខ្លួន ខណ:ពេលដែលរូបគេកំពុងតែឈរធ្វើសកម្មភាពចែកចាយជាក់ស្តែងនោះ ដោយដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកកបានចំនួន១កញ្ចប់តូចផងដែរ។

ការបង្ក្រាបនេះដែរ បានធ្វើឡើងកាលពីវេលាម៉ោង៦និង២០នាទីល្ងាច ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងដីឡូតិ៍គ្មានលេខមួយកន្លែង ដែលស្ថិតនៅតាមបណ្តោយផ្លូវបេតុ ក្នុងភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

មន្ត្រីនគរបាលបានប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ ខុម ឧត្តម អាយុ១៨ឆ្នាំ  មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង ក្នុងភូមិព្រែកធំ  សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

នៅមុនពេលកើតហេតុខណ:ពេលដែលកម្លាំងនគរបាលខណ្ឌច្បារអំពៅ សហការណ៍ជាមួយនិងកម្លាងនគរបាលប៉ុស្តិ៍ក្បាលកោះ ធ្វើការដើរល្បាតទៅដល់ចំណុចខាងលើក៏បានប្រទះឃើញបុរសជាជនសង្ស័យកំពុងតែជិះម៉ូតូម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១CD-៤៥៦៨មួយគ្រឿងម្នាក់ឯង ដោយមានការសង្ស័យក៏ឃាត់សួរនាំ និងបានប្រទះឃើញថ្នាំញៀនប្រភេទម៉ាទឹកកក១កញ្ចប់តូចលាក់ខ្ចប់ទុកក្នុងក្រដាស់ប្រាក់១០០រៀលក្នុងហោប៉ៅខោ។

ក្រោយពេលឃាត់ ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅធ្វើការសាកសួរ និងបញ្ជូនបន្តទៅកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ កាន់តុលាការ៕

photo_2016-09-27_11-15-40

photo_2016-09-27_11-15-42

photo_2016-09-27_11-15-43

មតិយោបល់