ករណីបាក់ច្រាំងស្ទឹងព្រែកត្នោត នៅទីតាំងវត្តក្តុល ស្ថិតក្នុងខណ្ឌដង្កោ

ភ្នំពេញៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នៅថ្ងៃសុក្រ ១៥កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការបាក់ច្រាំងស្ទឹងព្រែកត្នោត នៅទីតាំងវត្តក្តុល សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបានប៉ះពាល់ផ្លូវបេតុង ខាងក្នុង (មិនមែនជាសណ្តរស្ទឹង) ឯកឧត្តម ម៉ៅ ហាក់ ប្រធានក្រុម ការងារមុខព្រួញរាជធានី សហការ ជាមួយមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ បានធ្វើការពារច្រាំងស្ទឹងបណ្តោះអាសន្ន ដើម្បីការពារកុំឲ្យប៉ះពាល់ដល់វត្ត ។
កិច្ចប្រតិបត្តិការណ៍នេះ ចាប់ផ្តើម ពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ និងបានបញ្ចប់នៅរំលងអាធ្រាត្រវេលាម៉ោង ៣ទៀបភ្លឺ ឈានចូលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ។

សូមបញ្ជាក់ថា៖ នៅពេលទឹកស្រកវិញ មន្ទីរធនធានទឹក និងឧតុនិយម នឹងរៀបចំការពារច្រាំងនេះ ឲ្យបានរឹងមាំឡើងវិញ ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *