ព័ត៌មានជាតិ

យុវជនម្នាក់ត្រូវសមត្ថកិច្ចចាប់វ៉ៃខ្នោះទាំងវ័យក្មេង ពីបទ…

កំពង់ស្ពឺ: នៅថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នាំ២០១៩ច្បាប់មិនភ្លេចទេជនល្មើស នគរបាលក្រុងច្បារមន អនុវត្តដីការបង្គាប់ឲ្យនាំខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន បញ្ជូនទៅតុលាការអនុវត្តតាមច្បាប់។

ជនសង្ស័យឈ្មោះ សួង មករា ភេទប្រុស អាយុ​ ២១ឆ្នាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួនតាមដីការបស់តុលាការពីបទ រក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិទួលគោក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៩៕

មតិយោបល់