បន្ទាយមានជ័យ៖ជ្រូកចំនួន២១ក្បាលតាមរថយន្តនីសាន់២គ្រឿងលួចនាំចូលពីប្រទេសថៃតាមច្រករបៀងចំការគរនិងអូរបីជាន់ក្នុងភូមិសាសន៍ស្រុកអូរជ្រៅ ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យត្រូវបានសមត្ថកិច្ចចំរុះរួមជាមួយពេទ្យសត្វចុះបង្ក្រាបបាននិងមាត់ច្រកកាលពីវេលាម៉ៅង ៤និង៤០នាទីថ្ងៃទី១៥កញ្ញា២០១៤ ។
លោក ហ៊ុយ ទូច នាយការិយាល័យបសុពេទ្យខេត្តបន្ទាយមានជ័យបានអោយដឹងថា ការចាប់នេះនៅចំនុចកូនត្រីក្នុងឃុំកូបស្រុកអូរជ្រៅដោយកំលាំងចំរុះមានប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ប៉ូលិសស្រុក ប៉ុសិ៍្ត និងមន្ត្រីការិយាល័យជំនាញ។ជ្រូកដែលបង្ក្រាបបានទាំងអស់២១ក្បាលដឹកតាមរថយន្តមួយបាំងកន្លះពីរគ្រឿងរបស់សឿន មុំ ដែលមានតែលិខិតអនុញាត្តពីក្រុមហ៊ុនប៉ូ ប៉ូ សំរាប់ប្រមូលទិញក្នុងមួយថ្ងៃ២០០ក្បាលមិនមានការអនុញ្ញាតដឹកជញ្ជូននិងការត្រួតពិនិត្យសត្វ។ជាមួយការបង្ក្រាបនោះក៍ចាប់បានរថយន្តមួយគ្រឿងទៀតដឹកម៉ាន់៥០ ក្បាល។
ក្រោយចាប់ភ្លាមៗក៍រាយការជូនព្រះរាអាជ្ញាហើយព្រះរាជអាជ្ញាអោយជំនាញផ្វើការតាមនីតិវិធី។ជំនាញកំពុងតែបូមឈាមពិនិត្យរកមើលជំងឺឆ្លង។បើអត់មានជំងឺនិងសំគាល់ការក្រសួងផាក់ពិន័យ។ លោកបានបន្តអោយដឹងទៀតថាដោយបច្ចុប្បន្នក្រសួងកសិកម្មក៍ដូចជានាយកដ្ឋានបសុពេទ្យបានដាក់ផែនការយ៉ាងតឹងរឹងលើការចរាចរសត្វជាពិសេសការនាំឆ្លងដែនដោយខុសច្បាប់ឬគ្មានច្បាប់អនុញ្ញាត្តត្រូវទប់ស្កាត់អោយបាននិងណែនាំដល់អាជីវករអោយងាកមករត់រកច្បាប់វិញឃើញថាអាជីវករភាគច្រើនបានងារមករកច្បាប់ហើយនៅមួយចំនួនតូចនៅតែប្រព្រឹត្តលួចនាំចូលឬចរាចរសត្វខុសច្បាប់។
តាមការរៀបរាបរបស់ម្ចាស់ជ្រូកបានអោយដឹងថាមូលហេតុចាប់ជ្រូករបស់គាត់គឺដោយសារការកាចកុងគ្នារវាងប៉ូលិសស្រុកអូរជ្រៅដែលទទួលលុយពីក្រុមហ៊ុនបុត ចាន់ធូ និងការយកលុយពីពួកខ្លួនបានតែក្នុងមួយទ្បាន១០០០០រៀលទើបបញ្ជារអោយមន្ត្រីថ្នាក់ក្រោមដូចជាប៉ុស្តិ៍និងរាយការទៅព្រះរាជអាជ្ញា។ក្រៅពីប៉ូលិសស្រុកក៍បងអោយ ប៉េអ៊ឹមមួយម៉ឺនរៀល កាំកុងត្រូល៥០០០០រៀល សេដ្ឋកិច្ចខេត្តមួយម៉ឺនរៀល៕
មតិយោបល់