ព័ត៌មានជាតិ

កម្លាំងនគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ ករណីជួញដូរនូវសារធាតុញៀន

ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១២និង០០នាទី សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ នៅខ្ទមចាស់ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ពីបទជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ។

សមត្ថកិច្ចដកហូតវត្ថុតាង៖ ក្រាមពណ៌សថ្លា (សង្សយ័គ្រឿងញៀន)១២កញ្ចប់ថង់តូច ។

បច្ចុប្បន្ន កម្លាំងនគរបាលខណ្ឌច្បារអំពៅ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់