ព័ត៌មានជាតិ

យុវជនម្នាក់បើកអេស្កាវ៉ាទ័រឡើងរថយន្ត បណ្ដាលឲ្យភ្លាត់ស្នៀតធ្លាក់ស្លាប់ នៅខេត្តកណ្ដាល

កណ្តាល: នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៩និង១០នាទីនៅត្រង់ចំណុចក្បាលហុងប្រឡាយព្រែកបាក់ ស្ថិតក្នុងភូមិព្រែកបាក់ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ កុំ ណារ៉ូ ភេទប្រុស អាយុ ២១ឆ្នាំ (ស្លាប់) មុខរបរបើកបរមានទីលំនៅភូមិព្រែកតូច ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល។

បើតាមរបាយការណ៍របស់សមត្ថកិច្ចថាម្ចាស់អេស្កាវ៉ាទ័រឈ្មោះ អ៊ុក ទឹង ភេទប្រុស អាយុ ៣០ឆ្នាំមានទីលំនៅភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ។ សមត្ថកិច្ចបន្តថា បណ្ដាលមកពីអ្នកបើកបរ អេស្កាវ៉ាទ័របើកឡើងលើឡានដឹកអេស្កាវ៉ាទ័រមានការធ្វេសប្រហែស បណ្ដាលឲ្យក្រឡាប់អេស្កាវ៉ាទ័រសង្កត់ពីលើស្លាប់អ្នកបើកបរនៅកន្លែងកើតហេតុតែម្ដង។

ក្រោយពីកើតហេតុសមត្ថកិច្ចចុះធ្វើការត្រួតពិនិត្យថាជនរងគ្រោះថាជនរងគ្រោះស្លាប់ដោយសាររថយន្តសង្គាត់លើមែន បណ្តាលឲ្យស្លាប់ហើយបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់