ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ ២គ្រឿង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ យ៉ាងអាណោចអាធ័ម

កណ្ដាល:

នៅថ្ងៃអាទិត្យ ១២រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ត្រូវវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២១វេលាម៉ោង
៧និង៣០នាទីយប់មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយករណីកើតឡើងនៅ លើផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ៤៤-៤៥ ចំណុចភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សភាពរឿងហេតុ៖ នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើនេះមានម៉ូតូ ១គ្រឿងម៉ាក YAMAHA EXCITER C150 ពណ៌សលាយក្រហម ប្រភេទស្រី ពាក់ស្លាកលេខ ព្រៃវែង1I-5777 បើកបរដោយឈ្មោះ សុខ រដ្ឋា ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកសិករ (របួសស្រាល) ដែលបើកមានទិសដៅពីភ្នំពេញទៅអ្នកលឿង ។ ពេលបើកមកដល់ចំណុចកើតហេតុ ខាងលើ បានបើកបត់ឆ្លងកាត់ថ្នល់មកខាងឆ្វេង ទៅបុកជាមួយម៉ូតូម៉ាក SUZUKI NEX.II C115 ពណ៌ស ប្រភេទស្រី ពាក់ផ្លាកលេខ ភ្នំពេញ 1IF-1863 បើកបរដោយឈ្មោះ ហូ លីនដែន ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត មាទីលំនៅ ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលបើកបរមានទិសដៅផ្ទុយគ្នា(អ្នកលឿងទៅភ្នំពេញ)
បណ្តាលឲ្យស្លាប់អ្នកបើកម៉ូតូម៉ាក SUZUKI NEX II នៅកន្លែងកើតហេតុ ហើយបានប្រគល់ឲ្យគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯអ្នកជិះម៉ូតូម៉ាកYAMAHA EXCITER រងរបួសស្រាល ត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យមុនសមត្ថកិច្ចមកដល់។ រីឯម៉ូតូខម៉ូតូខូចខាតស្រាល០២គ្រឿងបានរក្សាទុក នៅអធិការដ្ឋានស្រុកកៀនស្វាយតាមនីតិវិធី។

សន្និដ្ឋានបឋម៖
-អ្នកបើកម៉ូតូម៉ាកYAMAHA ឈ្មោះ សុខ រដ្ឋា ធ្វេសប្រហែស ខ្ជីខ្ពាមិនប្រុងប្រយ័ត្ន មុនពេលបើកឆ្លងកាត់ថ្នល់៕

មតិយោបល់