ប៉ៃលិនៈ យោងតាមផេកនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅវេលាម៉ោង ៥និង៤៥នាទីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីអគ្គិភ័យឆេះក្លឹប SENSE ចំនួន ០១ករណី នៅចំណុចភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ម្ចាស់ទីតាំងឈ្មោះ ឃុន លីហង្ស សាក់ ភេទប្រុស អាយុ ៤៨ឆ្នាំ មានទីលំនៅ បច្ចុប្បន្ន រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
មូលហេតុ៖ បណ្តាលមកពីផ្ទុះសេខែ្សរភ្លើង ។
ការខូចខាតរួមមាន៖
– អាគារទំហំ ១៨ម៉ែត្រ X ២២ម៉ែត្រ (ខូចខាតទាំងស្រុង)
– កុំព្យូទ័រ ០១ ឈុត
– ទូរទឹកកកក្លាសេធំចំនួន ០១ និងតូច ០៣
– ថូនិងកែវស្រាចំនួន ១៣៦
– កាតូទឹកកកដែក ១៨ និងជ័រ ០៩
– ថាស់ទ្រស្រាបៀរ ១៧ និងក្រចាប់ទឹកកក ១៣
– កែវស្រាក្រឡុកចំនួន ១០
– ម៉ាស៊ីនគិតលុយ ០១ គ្រឿង
– ម៉ាស៊ីនសម្ងួតចាន ០១ គ្រឿង
– កង្ហារធំ ០២ គ្រឿង និងកង្ហារតូច ០៥ គ្រឿង
– ម៉ាស៊ីនត្រជាក់ធំចំនួន ០៥ គ្រឿង និងតូច ០១ គ្រឿង
– ចានចំនួន ៤៥ចាន
– ម៉ាស៊ីនក្រឡុកពោត ០១ គ្រឿង
– សាឡុងធំ ០៣ ឈុត
– តុស្រាបៀរ ០៤ ឈុត
– ធុងបាស់ ១៩ គ្រាប់
– LCD ចំនួន ០១ គ្រឿង
– ភ្លើងវិលធំ ០២ និងតូច ២៥ គ្រាប់
– ភ្លើងហ្វា30w ចំនួន ០២ គ្រាប់
– អុបពើលឺចំនួន ០៥ គ្រាប់
– Pionneer ០១
– អាំភ្លី ០២ គ្រាប់
– Macro Tech ០៣ គ្រាប់
– DBX ចំនួន ០៣ គ្រាប់
– K3. ចំនួន ០១
– ម៉ាស៊ីនបាញ់ផ្សែងចំនួន ០១. គ្រឿង
– Delight ចំនួន ០២ គ្រឿង
– កៅអីសរុបចំនួន ១៦៣
– តុចំនួន ៧៥
– ចង្កៀងកូមចំនួន ០១ គ្រឿង និងសរុបជាទឹកប្រាក់ប្រហែល ១០ម៉ឺនដុល្លារ និងមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ ។
ការចេញអន្តរាគមន៍ជួយសង្គ្រោះ កម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋានន.បខេត្តប៉ៃលិន ដឹកនាំកម្លាំង ដោយលោក វរសេនីយ៍ទោ យ៉ន ជេដ្ឋា ស្នងការរង ផែនគ្រប់គ្រង់ការងារអាវុធគ្រឿងផ្ទុះ ចេញរថយន្តចំនួន ០៤ គ្រឿង សហការជាមួយកម្លាំងអធិការដ្ឋាន.ស្រុកសាលាក្រៅ កម្លាំងប៉ុស្តិ៍រដ្ឋបាលស្ទឹងកាច់ និងកម្លាំងប្រជាការពារ ដោយប្រើប្រាស់ទឹកអស់ចំនួន ១៥ រថយន្ត ។
ភ្លើងត្រូវបានពន្លត់ចប់នៅវេលាម៉ោង ០៩និង៣០នាទី ថ្ងៃ.ខែ.ឆ្នាំដដែល ៕
មតិយោបល់