ព័ត៌មានជាតិ

សូមកុំធ្វេសប្រហែស! រថយន្ត២គ្រឿងបើកបរស្របទិសគ្នាក៍បុកគ្នាដែរ នៅស្រុកភ្នំស្រួច

កំពង់ស្ពឺ: យោងតាមផេករបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា សមត្ថកិច្ច នគរបាល ចរាចរណ៍ ស្រុក -ជំ នា ញ ចរាចរណ៍ ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ បានចុះសម្របសម្រួល ករណី គ្រោះថ្នាក់ ច រាចរណ៍ ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ លេ ខ ៩៥ ~៩៦ ចំណុចភូមិ ស្រល់ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួ ច កាលពី ថ្ងៃសៅរ៍ ១៩ ខែវិច្ឆិកា ឆ្នាំ២ ០ ២១ វេ លាម៉ោ ង ២និង៣០នាទី បង្កឡេីង រវាងថយន្ត ០២ គ្រឿ ង ៖
– ម៉ាក HINO ពណ៌ស ពាក់ស្លាកលេខ AT203-1 464 សណ្តោងស៉ឺមីរ៉ឺម៉ក ពណ៌ខៀវឆ្នូតលឿង ពា ក់ ស្លាកលេខព្រះសីហនុ4A-3677 បើកបរដោយឈ្មោះ ប៊ុន ថាវីត ប្រុស អាយុ២០ ទីលំនៅភូមិកំពង់ស្ទោង ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់
បើកបរក្នុងទិសដៅ ពី កើត ទៅលិច លុះមកដល់ចំ ណុ ចខាងលើបានបុក រថយន្ត ០១គ្រឿង ម៉ាក LAN D CRUISER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2 A V-7866 ពីក្រោយពេញទំហឹង អ្នកបើកបរឈ្មោះ ហេង នៅ ប្រុស អាយុ៣៨ឆ្នាំ ទីលំនៅភូមិ ប្រធាតុ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្ត ព្រៃវែ ង ដែលកំ ពុងបើកបរស្របទិសគ្នា។

តាមការបញ្ជាក់ពីរ សមត្ថកិច្ច ជំនាញ ថារថយន្ដ ម៉ាក Land Cruiser បេីកឡេីងផ្លូវ ដោយខ្វះការប្រុង ប្រយ័ត្ន មិនបានពិនិត្យស្ថានភាពអំណោយផល បង្កឱ្យអ្នកបេី កបរបាត់ម្ចាស់ ទេីបបណ្ដាលឱ្យរថយន្ដមួយ គ្រឿង ទៀតកំពុង ធ្វើ ដំណើរ ស្របទិសគ្នា បុកតែម្ដង តែហេតុការណ៍មិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដ ល់មនុស្ស ឬបង្កហានិភ័យផ្សេងឡេីយ ។

បច្ចុប្បន្ន មធ្យោបាយ បង្ក និងរថយន្ដ រងគ្រោះ បានរក្សា ទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បន្ដ នីតិវិធី ចាត់ការ កសាងឯកសារ ជូនជំនាញ បន្ដ៕

 

មតិយោបល់