ព័ត៌មានជាតិ

អតីត​គ្រូបង្វឹក​ក្លឹប Barcelona លោក Tito Vilanova ទទួលមរណភាព​

​អតីត​គ្រូបង្វឹក​ក្លឹប Barcelona លោក Tito Vilanova បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​ដោយសារ​ជំងឺមហារីក​បំពង់ក ក្នុង​វ័យ ៤៥​ឆ្នាំ​។​

ក្លឹប​បាល់ទាត់ Barcelona បាន​សម្ដែង​នូវ​ការសោកស្ដាយ​តាមរយៈ​បណ្ដាញ​សង្គម Twitter ថា “​យើង​កំពុងតែ​ទទួល​ទុក្ខ​ធំ​យ៉ាង​មហិមា ដោយសារតែ​លោក Tito Vilanova អតីត​គ្រូបង្វឹក​បាន​ទទួលមរណភាព​”​។​

​អតីត​គ្រូបង្វឹក​រូបនេះ បាន​ធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​ជំងឺ​នេះ​កាលពី​ឆ្នាំ ២០១១ ក្រោយមក​គាត់​ក៏​បាន​លាឈប់​ពី​ក្រុមបាល់ទាត់ Barcelona ដើម្បី​ទទួល​ព្យាបាល​ជំងឺ​មហារីក ប៉ុន្តែ​មិន​នឹកស្មានថា គាត់​ត្រូវ​ស្លាប់​កាល​ពី​ម្សិលមិញ​នេះ​ទាល់តែសោះ​៕​
FBL-ESP-LIGA-BARCELONA-VILANOVA-FILES

មតិយោបល់