ព័ត៌មានជាតិ

គោយន្តនិងកាមរីសាកកម្លាំងគ្នា របួសមនុស្ស៣នាក់

ពោធិសាត់: យ៉ាងហោចណាស់ មានមនុស្ស៣នាក់ បានរងរបួសធ្ងន់ និងស្រាល ក្នុងឧបទ្ទវហេតុរថយន្តកាមរីបាឡែន ពណ៌ខ្មៅបុកគោយន្ត ពីក្រោយពេញទំហឹងបណ្តាលឲ្យធ្លាក់ទឹក។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៥និង៤៥ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិអូរស្តៅ សង្កាត់ស្វាយអាត់ ក្រុង,ខេត្តពោធិសាត់ ។

តាមសេចក្តីរាយការ បានឲ្យដឹងថា មុនពេលកើតហេតុ មានអ្នកបើកបរគោយន្ត ផ្ទុកមនុស្សពេញគោយន្ត បើកក្នុង ទិសដៅពីលិចទៅកើត ខណ:នោះ ស្រាប់តែមាន រថយន្តម៉ាកខាងលើ បើកបរក្នុងល្បឿនលឿន ទិសដៅស្របគ្នា ទៅបុកគោយន្តពីក្រោយ បណ្តាលឲ្យធ្លាក់ មនុស្សជិះលើ គោយន្ត រងរបួសធ្ងន់ស្រាល៣នាក់ ។

សមត្ថកិច្ចនគរបាល ចរាចរណ៍ លោកវរសេនីយ៍ទោ រស ចម្រើន នាយការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់ បានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះ រស់នៅ ភូមិបឹងប្រីយ៍ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិសាត់ ក្រោយពេល កើតហេតុ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ បន្សល់ទុករថយន្ត នៅកន្លែងកើតហេតុ រីឯជនរងគ្រោះ កំពុងសម្រាកព្យាបាល នៅមណ្ឌល សុខភាពបាកាន ។

វត្ថុតាងត្រូវបានសមត្ថកិច្ច យកមករក្សាទុកនៅការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

photo_2016-08-19_12-15-05 photo_2016-08-19_12-15-06 Untitled-1

មតិយោបល់