ភ្នំពេញៈ នៅថ្ងៃទី១៩ សីហា មុននេះបន្តិច គេឃើញតារាយ៉ាងច្រើនកុះករបង្ហាញខ្លួននៅផ្ទះរបស់លោក អ៉ិន ថៅកែផលិតកម្មមហាហង្ស ដែលស្ថិតនៅម្ដុំភ្នំពេញថ្មី។ នេះជាជំនួបតារាធំមួយ ដែលមានទាំងតារាជំនាន់ចាស់ និងជំនាន់ថ្មី ដើម្បីក្រុងពាលីផ្លូវការថតរឿង«ព្យុះជីវិតចិត្តអ្នកលេង» ដែលផលិតកម្មមហាហង្ស ទើបទទួលបានសិទ្ធិផលិតរឿងឲ្យទូរទស្សន៍បាយ័ន។
កញ្ញា ភិន សុដាលីស បានអះអាងថា នេះជារឿងភាគទី១ ដែលមហាហង្សសម្រេចថតឲ្យទូរទស្សន៍បាយ័ន ហើយជារឿងដែលមានតារាចាស់ក្មេងរហូតដល់១៦នាក់ជាតួអង្គធំ និងមានតួអង្គរាយរងសរុបគ្នាមិនតិចជាង៤០នាក់នៅក្នុងរឿងទាំងមូល។ នាងថា រឿងនេះគ្រោងផលិតចំនួន៤៥ភាគ ប៉ុន្តែភាពជាក់ស្ដែង គឺមិនទាន់ច្បាស់លាស់នៅឡើយទេ។
រឿងនេះគ្រោងដាក់បញ្ចាំងនៅអំឡុងខែ១២ លើទូរទស្សន៍បាយ័ន ហើយក៏ជារឿងដែលខាងមហាហង្សរំពឹងខ្លាំងផងដែរ ដោយសារតែក្នុងរឿងនេះ គឺឆ្លុះបញ្ចាំងពីជីវិតរបស់ក្រុមភេទទី៣ និងក្រុមនារីចរិត ប្រុស ដែលខុសប្លែកពីរឿងភាគមុនៗ។
ខាងក្រោមនេះជាវត្តមានតារាកុះករដែលបានបង្ហាញខ្លួនក្នុងពិធីក្រុងពាលីរឿង «ព្យុះជីវិតចិត្តអ្នកលេង» មុននេះបន្តិច៖
មតិយោបល់