ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

វៀតណាមលុបចោលជើងហោះហើរជាច្រើន ដោយសារព្យុះទីហ្វុង Dianmu

វៀតណាម: នៅថ្ងៃសុក្រនេះ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុករបស់វៀតណាម បានប្រកាសលុបចោលជើងហោះហើរជាច្រើន នៅភាគខាងជើងនិងភាគកណ្តាលព្រលានយន្ត​ហោះ​របស់​ប្រទេសនេះ ដោយសារតែព្យុះទីហ្វុង Dianmu។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌​មានចិន​ស៊ិនហួ នៅថ្ងៃទី១៩ សីហា ឆ្នាំ២០១៦។

ព្យុះ Dianmu បានវាយប្រហារវៀតណាមលើកទីបីហើយនៅឆ្នាំនេះ ត្រូវបានព្យាករថា នឹងធ្វើឱ្យបាក់ដីនៅ​លើតំបន់ភាគខាងជើងរបស់ប្រទេសនេះ ពីទីក្រុង Hai Phong ខេត្ត Ninh Binh នៅម៉ោងក្នុងស្រុក​ប្រហែល ១០ព្រឹកនៅថ្ងៃសុក្រនេះ ដោយវាមានកម្លាំងល្បឿន ៧៥-១០០គីឡូម៉ែត្រក្នុងមួយម៉ោង​ នេះបើ​យោងតាមមជ្ឈមណ្ឌលជាតិព្យាករណ៍ឧតុនិយម។

កាលពីថ្ងៃព្រហស្បតិ៍​ម្សិលមិញ ដោយសារតែអាកាសធាតុអាក្រក់ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមលុប​ចោលជើងហោះហើរចំនួនប្រាំបី។ ហើយក្រុមហ៊ុនអាកាសចរណ៍ VietJet Air បានប្រកាសលុបចោល​ជើង​ហោះហើរជាច្រើន ដោយសារតែព្យុះ Dianmu។

បន្ទាប់ពីបង្កបាក់ដី ព្យុះទីហ្វុង Dianmu នៅតាមបណ្តាខេត្តនឹងបន្តប៉ះពាល់ដល់ភាគឦសាននិងនៅក្នុង​តំបន់កណ្តាលភាគខាងជើងរបស់ប្រទេសវៀតណាម ដូច្នេះមជ្ឈមណ្ឌលព្យាករណ៍នេះបានបន្ថែមទៀតថា ភ្លៀងធ្លាក់ខ្លាំងបានរីករាលដាលនឹងត្រូវបានកត់ត្រានៅទូទាំងតំបន់កណ្តាលភាគខាងជើងនិងភាគខាងជើងនៅថ្ងៃសៅរ៍ស្អែកនេះ។ ការធ្លាក់ភ្លៀងសរុបចំនួន ២០០-៣០០ មីលីម៉ែត្រ សូម្បីតែនៅតាមតំបន់ខ្លះ​ត្រូវបាន​គេរំពឹងទុកដល់ ៤០០មីលីម៉ែត្រ៕

VietJet Air Vietnam

មតិយោបល់