ព័ត៌មានជាតិ

ដំណឹងស្វែងរកប្អូនប្រុស ដែលបាត់ចេញពីផ្ទះអស់រយៈពេល ១១ថ្ងៃមកហើយ មិនឃើញត្រឡប់មកវិញ

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ៣និង២៥នាទីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ សាច់ញាតិជនរងគ្រោះបានប្រាប់សារព័ត៌មាន Post News យើងថា ប្អូនប្រុសរបស់គាត់បានបាត់ខ្លួនចេញពីផ្ទះអស់រយ:ពេល ១១ថ្ងៃមកហើយ មិនឃើញត្រឡប់មកវិញ ប្រសិនបើបងប្អូនណាស្គាល់ ឫឃើញជនរងគ្រោះ សូមទំនាក់ទំនងទៅលេខទូរស័ព្ទ៖ 060 974118 / 071 3207772។

ជនរងគ្រោះឈ្មោះ ស ចាន់ថា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ បុគ្គលិកធនាគារ ស្រុកកំណើតភូមិតានី ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ករណីនេះ បងប្រុសជនរងគ្រោះបានដាក់ពាក្យ ដើម្បីឲ្យសមត្ថកិច្ចជួយស្វែងរក៕

មតិយោបល់