កំពង់ចាមៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនបានជាបន្តបន្ទាប់ បន្ទាប់ពីទទួលបានពីប្រជាពលរដ្ឋថា មានការជួញដូរនិងប្រើប្រាស់ថ្នាំញៀន នៅចំណុចភូមិរមូល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីថ្ងៃទី២១ ខែវិចិ្ឆកា ឆ្នាំ២០២១ ។
១.ឈ្មោះ ភ័ណ្ឌ ភ័ស្ស ភេទស្រី ឣាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរមូល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ជាមុខសញ្ញាដែលមានថ្នាំញៀនចំនួន ០១កញ្ចប់ និងទូរស័ព្ទដៃចំនួន០១គ្រឿង ។ ២.ឈ្មោះ យ៉ាន់ សីហា ភេទប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិជប់ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ៣.ឈ្មោះ ឆូ ប៊ុននី ភេទស្រី អាយុ២៣ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចុងថ្នល់ទី១ ឃុំបឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
ដកហូតវត្ថុតាងរួមមាន៖ ទូរស័ព្ទដៃចំនួន០១គ្រឿង ជញ្ជីងអេឡិចត្រូនិចចំនួន០១គ្រឿង ថង់វេចខ្ចប់មួយចំនួន ។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងជំនាញ បាននាំមកការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់