ព័ត៌មានជាតិ

មន្ត្រីជំនាញចុះត្រួតពិនិត្យ និងដកហូតទំនិញហួសកាលបរិច្ឆេទ ៦៤៩.៣៦គីឡូ ដែលចរាចរលេីទីផ្សារ

យោងតាមផេករបស់អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែងនិងបង្រ្កាបការក្លែងបន្លំCCF បានឲ្យដឹងថា មន្ត្រីស៊ើបអង្កេតសាខា ក.ប.ប. ខេត្តតាកែវ និងខេត្តស្វាយរៀង សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ បានចុះដកយក សំណាកគំរូ ចំនួន ៦គំរូ ដែលរួមមានបន្លែ ផ្លែឈេី ត្រីងៀត ។ ល។ មកវិភាគ រកសារធាតុគីមីហាមឃាត់ និងសំណល់ថ្នាំកសិកម្ម ដោយប្រេីប្រាស់រថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ និងត្រួតពិនិត្យភាពអនុលោមនៃផលិតផលទំនិញនៅតាមបណ្តាដេប៉ូចែកចាយទំនិញ និងផ្សារនានា ស្ថិតក្នុងស្រុកត្រាំកក់ខេត្តតាកែវ និងស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ តាមរយៈលទ្ធផលនៃការត្រួតពិនិត្យ មន្ត្រីជំនាញពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់លើផលិតផល បន្លែ ផ្លែឈើ និងត្រីងៀតនោះទេ។ ដោយឡែក មន្ត្រី ក.ប.ប. បានត្រួតពិនិត្យ និងដកហូតទំនិញចម្រុះ ខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ សរុបចំនួន ៦៤៩.៣៦គីឡូ ក្នុងនោះមានអាល់កុលក្លែងក្លាយ(មេតាណុល)ចំនួន ៦៣.៥លីត្រ។ ទំនិញទាំងនេះ ត្រូវបានដកហូតយកមករក្សាទុកដេីម្បីកំទេចចោលទៅតាមនីតិវិធី៕

 

មតិយោបល់