(វីយ្យែន)៖ នៅមុនថ្ងៃបុណ្យណូអែលមកដល់ ប្រទេសអូទ្រីសបានសម្រេចចិត្តបិទផ្សារ, ភោជនីយដ្ឋាន និងផ្សារនានាសម្រាប់ពិធីបុណ្យនៅថ្ងៃចន្ទនេះ ជាផ្នែកមួយនៃ ការអនុវត្តឡើងវិញនូវវិធានការបិទខ្ទប់ទូទាំងប្រទេស ដើម្បីទប់ស្កាត់ករណីឆ្លង COVID-19 ដែលកំពុងកើនឡើងជាថ្មីនៅតាមបណ្ដាប្រទេសអឺរ៉ុបខាងលិច។
ការសម្រេចចិត្តអនុវត្តវិធានការបិទខ្ទប់ឡើងវិញរបស់រដ្ឋាភិបាលអូទ្រីស បានបង្កឱ្យមានការតវ៉ា ពីសំណាក់ក្រុមបាតុកររាប់ពាន់នាក់ដែលបាននាំគ្នាធ្វើបាតុកម្មតវ៉ា នៅតាមដងផ្លូវ ដើម្បីបង្ហាញការមិនពេញចិត្តរបស់ពួកគេ ដោយបន្ទោសថារដ្ឋាភិបាលបរាជ័យក្នុងការបញ្ឈប់ការកើនឡើងករណីឆ្លង COVID-19។ តែទោះជាយ៉ាងនេះក្ដី
នៅព្រឹកថ្ងៃចន្ទនេះ, ប្រជាជនអូទ្រីសសរុប ៨.៩លាននាក់ នឹងមិនត្រូវបានអនុញ្ញាតឱ្យចាកចេញពីផ្ទះឡើយ លើកលែងតែមានករណីចាំបាច់ដូចជាទៅធ្វើការ, ទៅផ្សារ ឬស្វែងរកសេវាចាំបាច់នានាតែប៉ុណ្ណោះ។
ក្រៅពីអូទ្រីស, ប្រទេសអឺរ៉ុបមួយចំនួនទៀតដូចជា ហូឡង់ ប៊ែលហ្សិក និងដាណឺម៉ាជាដើម ក៏បានដាក់ចេញជាថ្មីនូវវិធានការរឹតត្បិតប្រឆាំង COVID-19 ផងដែរ៕
មតិយោបល់