ព័ត៌មានជាតិ

បុរសម្នាក់ទើបមកធ្វើការជាសន្តិសុខបាន ៣ខែ ត្រូវគេប្រទះឃើញដេកស្លាប់ មុខក្រុមហ៊ុនមួយកន្លែង

ភ្នំពេញៈ (ព័ត៌មានបឋម)​ នាវេលាម៉ោង ៨និង៥០នាទីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីសន្តិសុខម្នាក់ដេកស្លាប់ ស្ថិតតាមបណ្ដោយផ្លូវ៤០២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ខណៈនេះសមត្ថកិច្ច កំពុងចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ។

ជនរងគ្រោះឈ្មោះ សៅ សារិន ភេទប្រុស អាយុ ៥១ឆ្នាំ មានប្រពន្ធនិងកូន ៣នាក់ ទើបមកធ្វើការជាសន្តិសុខបាន ៣ខែ ស្រុកកំណើតឯខេត្តតាកែវ។

មូលហេតុ៖ មិនទាន់ដឹង។

សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្ត៕

មតិយោបល់