ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីលួច និងទិញស្លាកលេខ

ភ្នំពេញ: នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍ក្បាលកោះ បានសហការជាមួយកម្លាំងព្រហ្មទណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ករណីលួចម៉ូតូ ស្កុបពី១គ្រឿង ព្រមទាំង ករណីលួចស្លាកលេខរថយន្ត និងអ្នកទិញស្លាកលេខរថយន្ត។
-ករណីទី១ ជនសង្សយ័ឈ្មោះ ងីម ខួច ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ (ករណីលួចម៉ូតូ Scoopy ខ្មៅ)។
-ករណីទី២ ជនសង្សយ័ឈ្មោះ ដែក សារឹទ្ធ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ (ករណី លួចស្លាកលេខរថយន្ត) និង ជនសង្ស័យឈ្មោះ ឯក ជីវន្ត័ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ទទួលទិញស្លាកលេខរថយន្ត)

ជនសង្សយ័ ឈ្មោះ ងីម ខួច នឹង ឈ្មោះ ដែកសារឹទ្ធ ធ្លាប់ជាប់ពន្ធនាគារព្រៃស ០៣លើកមកហើយ៕

មតិយោបល់