ព័ត៌មានជាតិ

កូនស្រីមន្ត្រីយោធាបម្រើការងារ នៅសាលាកងទ័ពជើងទឹករាមម្នាក់ ត្រូវរថយន្ត៥៧០ បុកស្លាប់

ព្រះសីហនុ: កាលពីវេលាម៉ោង ៥ និង៣០នាទីល្ងាចថ្ងៃអាទិត្យទី៥ ខែមករា ឆ្នាំ២០២០ ស្ថិតតាមឆ្នេរសមុទ្ររាម ក្នុងភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តឡង់គ្រីស័រ ៥៧០ មួយគ្រឿង ពណ៌ស ទើបចេញពីផឹកស៊ី នៅឆ្នេរសមុទ្ររាម បានបើកបុកយុវតី២នាក់ បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់។

តាមប្រភពពីកន្លែងកើតហេតុ អះអាងថា ជនបង្ក បានបើកបររថយន្ត ក្នុងស្ថានភាពស្រវឹង ហើយបុកស្ត្រីម្នាក់ស្លាប់ គឺជាអតីតបុគ្គលិកធនាគារមួយកន្លែង ដែលជាកូនស្រី របស់មន្ត្រីយោធាបម្រើការងារជាចុងភៅ នៅសាលាទ័ពជើងទឹករាម ខេត្តព្រះសីហនុ។

ប្រភពដដែលបន្ដថា ក្រោយកើតហេតុជនបង្ក គឺមិននៅដោះស្រាយនោះទេ ត្រូវបានមិត្តភក្ដិជម្លៀស ចេញពីកន្លែងកើតហេតុ ដោយសុវត្ថិភាព។

បច្ចុប្បន្ន សមត្ថកិច្ច នៅមិនទាន់ឃាត់ខ្លួន ជនបង្ក យកមកផ្តន្ទាទោសបាននៅទ្បើយទេ៕

មតិយោបល់