ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អាជ្ញាធរខណ្ឌសែនសុខ រងការចោទប្រកាន់ថា យកលុយពីប្រជាអាជីវករ ជាថ្នូរនឹងការអនុញ្ញាតឲ្យលក់ដូរលើផ្លូវសាធារណៈ

ភ្នំពេញៈ ក្រុមប្រជាអាជីវករជាច្រើននាក់ បានចោទថា អាជ្ញាធរខណ្ឌសែនសុខ នៅតែបន្តយកលុយពួកគាត់ជាថ្នូរនឹងការអនុញ្ញាតឲ្យលក់ដូរលើចំណីផ្លូវសាធារណៈ ដែលគេហៅជាសាមញ្ញថា ពុករលួយ។

អាជីវករបានលើកឡើងថា ក្នុងមួយថ្ងៃៗ ពួកគាត់ត្រូវចំណាយក្រៅផ្លូវការយ៉ាងតិចក៏៥ពាន់រៀលដែរ ឲ្យទៅខាងអាជ្ញាធរខណ្ឌសែនសុខ ដែលផ្ទុយពីការសន្យារបស់ខ្លួន(អាជ្ញាធរ)ថា នឹងសម្រួលរៀបចំសណ្ដាប់ធ្នាប់ឲ្យល្អប្រសើរ ហើយអាចកាត់បន្ថយចំណាយរបស់ពួកគាត់ មកត្រឹម៣រៀលក្នុងមួយថ្ងៃនោះ។

ទោះជាយ៉ាងណា អាជ្ញាធរខណ្ឌសែនសុខ បានបដិសេធជុំវិញការចោទប្រកាន់ទាំងអម្បាលម៉ាន ហើយថា អាជ្ញាធរមានតួនាទីរៀបចំសណ្ដាប់ធ្នាប់ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពទីក្រុង។

លោក ស្រេង ដារ៉ា រាយការណ៍លម្អិតជុំវិញករណីខាងលើ៖

sensok_market_phnompenh_013sensok_market_phnompenh_001sensok_market_phnompenh_002sensok_market_phnompenh_003sensok_market_phnompenh_004sensok_market_phnompenh_005sensok_market_phnompenh_006sensok_market_phnompenh_007sensok_market_phnompenh_008sensok_market_phnompenh_009sensok_market_phnompenh_010sensok_market_phnompenh_011sensok_market_phnompenh_012sensok_market_phnompenh_014sensok_market_phnompenh_015sensok_market_phnompenh_016sensok_market_phnompenh_017sensok_market_phnompenh_018sensok_market_phnompenh_019sensok_market_phnompenh_020sensok_market_phnompenh_021sensok_market_phnompenh_022

មតិយោបល់