ព័ត៌មានជាតិ

Bayern Munich ត្រៀមបំបែកកំណត់ត្រាចរចា Pedri នៅខែមករានេះ

បរទេស៖ ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich ត្រូវបាន The Goal ចេញផ្សាយថានឹងដាក់ផែនការដ៏ធំមួយក្នុងការចំណាយលុយដល់ទៅជាង៨០លានអ៊ឺរ៉ូដែលស្មើទៅនឹងទំហំដែលខ្លួនធ្លាប់បានចំណាយទៅលើកីឡាករ Lucas Hernandez នាពេលកន្លងមកដើម្បីអាចនាំយកកីឡាករឆ្នើមវ័យក្មេងម្នាក់មករួមក្លឹបបាន។

ប្រភពដដែលព្រមទាំង AS ផងបានរាយការណ៍ថា Bayern Munich បានកំពុងចាប់ផ្តើមព្យាយាមក្នុងការចុះកុងត្រានាំយកកីឡាករឆ្នើមវ័យក្មេងរបស់ក្លឹប Barcelona ដែលមានឈ្មោះថា Pedriនិងត្រៀមខ្លួនដើម្បីបំបែកកំណត់ត្រារបស់ក្លឹបធ្វើឲ្យកីឡាកររូបនេះក្លាយជាកីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបតែម្តង។

មកដល់ពេលនេះក្លឹបគឺបានទំនាក់ទំនងនិងបានបង្ហាញពីការប្តេជ្ញាចិត្តរួចរាល់ហើយទៅកាន់ភ្នាក់ងារតំណាងរបស់កីឡាករអេស្បាញរូបនេះហើយជឿជាក់ថាកិច្ចការងារចរចាគ្នាជាផ្លូវការនឹងអាចចាប់ផ្តើមធ្វើឡើង
នាខែមករាខាងមុខនេះទោះបីជាដឹងហើយថាកីឡាករផ្ទាល់កំពុងមានក្តីសុខខ្លាំងជាមួយនឹង Barcelona ក្តី៕

TOPSHOT – Spain’s forward Pedri reacts after the UEFA EURO 2020 Group E football match between Slovakia and Spain at La Cartuja Stadium in Seville on June 23, 2021. (Photo by JAVIER SORIANO and – / POOL / AFP) (Photo by JAVIER SORIANO/POOL/AFP via Getty Images)

មតិយោបល់