ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះផ្ទះដោយសារម្ចាស់រវល់ទៅធ្វើការ

ភ្នំពេញ: នៅវេលាម៉ោង៥និង៣០ នាទីយប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីអគ្គិភ័យ មួយកន្លែងដែលបានកើតឡើង នៅចំណុចផ្លូវបេតុងក្រុម៦ ភូមិចម្ការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ម្ចាស់ទីតាំងឈ្មោះ: ភុក វ៉ាន់ឌឿន ភេទ ស្រី អាយុ ៤០ ឆ្នាំ
មុខរបរ: បុគ្គលិក ក្រុមហ៊ុន ។
ម្ចាសបន្ទប់ឈ្មោះ ពេជ្រ ម៉េងហួរ ភេទ ប្រុស អាយុ ២៥ ឆ្នាំ
មុខរបរ : បុគ្គលិក ក្រុមហ៊ុន ។

មូលហេតុ: បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។
ប្រភេទសំណង : ថ្មបេតុងទំហំ (៦ម៉ែត្រ x ២៥ម៉ែត្រ ) ។
ខូចខាតសំភារះ: ខូចខាតផ្ទះទំហំ (៤ម៉ែត្រ×៤ម៉ែត្រ) ។
សម្ភារប្រើប្រាស់មួយចំនួន នឹងពុំបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។

  • ស្លាប់ មនុស្ស : គ្មាន ។
  • របួស មនុស្ស : គ្មាន ។

  • បានចេញរថយន្ត ពន្លត់ របស់ការិយាល័យអគ្គិភ័យ : ចំនួន ០៧ គ្រឿង ប្រេីប្រាស់ទឹកអស់ ០៣ រថយន្ត ស្មេីរនឹង ១២ ម៉ែត្រគូប ។

  • ពន្លត់ចប់ : នៅវេលាម៉ោង ៦និង១៥ នាទីយប់ ថ្ងៃខែឆ្នាំដដែល ៕

 

មតិយោបល់