ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចត្រាក់ទ័រ របស់ក្រុមហ៊ុន ហ្វូកាដា ម៉ាស៊ីននើរី

បាត់ដំបង: នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១០និង៥៥នាទីព្រឹក អនុវត្តតាមបទបញ្ជារបស់លោក អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគបាលខេត្តបាត់ដំបង និង អនុវត្តតាមបញ្ជារបស់លោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ក៏ដូចមិតរបស់លោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារព្រហ្មទ័ណ្ឌ នៃស្នងការដ្ឋាន លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង បានធ្វើការឃាត់ខ្លួនជនសង័្សយម្នាក់ឈ្មោះ និល នី ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្នុងករណី(លួចត្រាក់ទ័រ)មួយគ្រឿងរបស់ក្រុមហ៊ុន ហ្វូកាដា ម៉ាស៊ីននើរី មានទីតាំងនៅ ស្ថិតនៅក្រុមទី០៨ ភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ ។

ក្នុងពេលឃាត់ខ្លួននេះនគរបាល ដកហូតបានត្រាក់ទ័រមួយគ្រឿង ពណ៌ទឹកក្រូច ម៉ាក កូបូតា KU BUTA ស៊េរីឆ្នាំ2015 លេខតួM704 0D7558 9 និង លេខម៉ាស៊ីន V3307-8EW2521។

បច្ចុប្បន្នជនសង្ស័យ ត្រូវនគរបាលក្រុងកំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញចាត់ ការបន្តតាមនីតិវិធី៕

មតិយោបល់