ព័ត៌មានជាតិ

ប្លន់ម៉ូតូហើយ រត់មិនរួចត្រូវសមត្ថកិច្ចក្របួចជាប់

ភ្នំពេញ: ក្រុមជនសង្ស័យ៣នាក់ បានធ្វើសកម្មភាពវាយប្លន់ យកម៉ូតូពីគូស្នេហ៍មួយគូបានសម្រេច កាលពីវេលាម៉ោង១ និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវបេតុងភូមិចម្ការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យទី១ឈ្មោះ ជឹង សឹង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិចម្ការឪឡឹក១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ (គេចខ្លួន) ទី២ឈ្មោះ សេង វង្ស ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលភូមិចម្ការឪឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ទី៣ឈ្មោះ យ៉ុង ឆេង ភេទប្រុស២៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិចម្ការឪឡឹក១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យទី៤ឈ្មោះ ផ សុវណ្ណ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិត ស្នាក់នៅបន្ទប់ជួល ភូមិចម្ការឪឡឹក១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ទី៥ឈ្មោះ ធូ រដ្ឋា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅបន្ទប់ជួលភូមិចម្ការឪឡឹក១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះ យ៉ង់ វិច្ឆិកា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិចម្ការឪឡឹក២ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។
ម៉ូតូ ដែលជនសង្ស័យប្លន់យកម៉ាកHUNJEASEALING ស៊េរី២០១៨ ផលិតនៅប្រទេសចិន ពណ៌ខ្មៅពាក់ស្លាកលេខ1K-6730។

តាមសម្តីជនរងគ្រោះ បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១និង៣៥នាទី រំលងអធ្រាត្រ ខ្លួន និងមិត្តស្រី ពេលត្រឡប់មកពីដើរលេងវិញ ដល់ជិតបន្ទប់ជួលមិនទាន់ងងុយ ក៏ជជែកគ្នាលេង នៅលើផ្លូវបេតុង ក្បែរសាលាប្រាយថាម ស្ថិតក្នុងភូមិចម្ការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ បានប្រហែល២០នាទី ពេលពួកខ្លួនកំពុងជជែកគ្នានោះ ស្រាប់មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណចំនួន០៣នាក់ ស្លៀកពាក់ស៊ីវិលមានម្នាក់ កាន់ដំបងឈើជ្រុងមួយកំណាត់ សំដៅមកពួកខ្លួន ហើយធ្វើសកម្មភាពប្លន់ យកម៉ូតូរបស់ខ្លួន និងជិះគេចបាត់តែម្តង។

លុះព្រឹកថ្ងៃដដែលជនរងគ្រោះ ក៏បានមករាយការណ៍ និងដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគបាលរដ្ឋបាលកាកាបទី២រហូតដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ច បានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាជនសង្ស័យ បានម្នាក់ ក៏នាំមកប៉ុស្ដិ៍ដើម្បីសាកសួរ រហូតឈានដល់ឃាត់ខ្លួនបក្ខពួកជន
សង្ស័យបាន០៣នាក់ផ្សេងទៀតជាបន្តបន្ទាប់ នៅទីតាំងផ្សេងគ្នាក្នុងសង្កាត់កាកាបទី១។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចដកហូតសម្ភារ:ដូចជា៖
-ម៉ូតូមួយគ្រឿងម៉ាកស្កូបពីតូច (MINI) ពណ៌ផ្កាឈូក គ្មានស្លាកលេខ -ក្រាមសថ្លាចំនួន២ កញ្ចប់ថង់តូច
-ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ បានបញ្ចូនទៅកាន់ផ្នែកជំនាញ នៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំបញ្ជូនទៅតុលារការចាត់ការតាមនិតិវិធី៕

មតិយោបល់