មុន និងក្រោយពីក្រុមហ៊ុន Google ប្រកាសបង្ហាញនូវ Google Nexus 7 tablet មានព័ត៌មានចចាមអារ៉ាមនិយាយថា ក្រុមហ៊ុន Amazon គ្រោងនឹងចេញនូវជំនាន់ទី ២ នៃ Kindle Fire។
កាលពីម្សិលមិញ ប្រភពព័ត៌មាន Bloomberg បានចុះផ្សាយថា Kindle Fire 2 នឹងចេញនៅចុងខែនេះ។
ផ្ទុយទៅវិញ សារព័ត៌មានចិន The China Times បានចុះផ្សាយនៅថ្ងៃនេះ ថា ក្រុមហ៊ុន Amazon នឹងចេញ Kindle Fire ជំនាន់ថ្មីនៅក្នុងអំឡុងខែសីហា ពោលគឺថ្ងៃទី ៧ ខែសីហាឆ្នាំ ២០១២។
សារព័ត៌មានចិនមួយនេះបាន ចុះផ្សាយថាបន្តទៀតថា ក្រុមហ៊ុន Amazon បានធ្វើការបង្គាប់ទៅក្រុមហ៊ុនរោងចក្រ chinese Manuacturer Quata ដែលមានទីតាំងនៅស្រុកចិន ឲ្យផលិតនូវ Kindle Fire ជំនាន់ថ្មីប្រហែលជា ២ លានគ្រឿងសម្រាប់ការលក់លើកដំបូង។
តើការបង្ខំចេញនូវ Kindle Fire ជំនាន់ថ្មីនេះ គឺពិតជាចង់ប្រកួតប្រជែងនឹង Google Nexus 7 tablet ដែលទើបចាប់កំណើតនេះ មែនទេ?
មតិយោបល់