មន្ត្រីជំនាញរកឃើញទំនិញខូចគុណ ដាក់លក់លើទីផ្សារ ក្នុងខេត្តទាំង ៣នេះ

យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា មន្ត្រីក.ប.ប. ខេត្តតាកែវ ខេត្តមណ្ឌលគិរី និងខេត្តស្វាយរៀង បានចុះត្រួតពិនិត្យគុណភាពទំនិញនៅតាមបណ្ដាផ្សារ ដែលស្ថិតក្នុងភូមិសាស្ត្រ នៃខេត្តទាំងបីនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ មន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាពចំនួន ៨០គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ៣០លីត្រផងដែរ។

ក្រោយពីបានរកឃើញដូចនេះ មន្ត្រី ក.ប.ប. បានធ្វើការដកហូតទំនិញទាំងនោះយកមករក្សាទុក និងធ្វើការពិន័យអន្តរការណ៍លើម្ចាស់ទំនិញ ព្រមទាំងបានណែនាំដល់ពួកគាត់ឲ្យបញ្ឈប់ការដាក់លក់ទំនិញខូចគុណភាពជូនប្រជាពលរដ្ឋ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *