ព័ត៌មានជាតិ

នគរបាលសណ្តាប់ធ្នាប់ចាត់វិធានការក្តៅចំពោះម្ចាស់ផ្ទះ៤ ល្វែង ចចេសតាំងលក់សម្ភារៈ រំលោភ បំពានចំណីផ្លូវមិនអនុវត្តតាមសមត្ថកិច្ចដែលទុករយៈពេល៣ថ្ងៃឲ្យរុះរើខ្លួនឯង

ភ្នំពេញ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជជាតិបានឲ្យដឹងថា នគរបាល ការិយាល័យ សណ្តាប់ធ្នាប់ រាជធានី នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ សហការ ជាមួយ កម្លាំង សណ្តាប់ធ្នាប់ នៃ អធិការដ្ឋាន នគរបាល ខណ្ឌមានជ័យ បាន ចាត់វិធានការ ក្តៅ ចំពោះ ម្ចាស់ផ្ទះ ០៤ ល្វែង នៅ លើ កំណាត់ ផ្លូវ លេខ ២៧១ ម្តុំ ខ្លោងទ្វារវត្ត សន្សំ កុសល ខណ្ឌមានជ័យ រាជធានី ភ្នំពេញ នៅ តែ ចចេស រឹងរូស បន្ត ដាក់ តាំង លក់ ឧបករណ៍ សម្ភារ: យក ចំណី ផ្លូវ ធ្វើ អាជីវកម្ម បង្ក ប៉ះពាល់ សណ្តាប់ធ្នាប់ សុវត្ថិភាព ចរាចរណ៍ ដោយ មិន គោរព អនុវត្ត តាម ការ អបរំ ណែនាំ របស់ សមត្ថកិច្ច ដែល បាន ទុក ពេលវេលា រយ:ពេល ៣ ថ្ងៃ ឱ្យ រុះរើ ដោយ ខ្លួនឯង កាលពី កន្លង ទៅ ថ្មីៗ នេះ លុះដល់ ថ្ងៃ កំណត់ គឺ ម្ចាស់ផ្ទះ ទាំងនេះ មិន អើពើ បំរាម របស់ សមត្ថកិច្ច ឡើយ ។

សមត្ថកិច្ច ក៏ បាន នាំ យក ឧបករណ៍ សម្ភារ: មួយ ចំនួន បំពាន លើ ចំណី ផ្លូវ សាធារណ: លើកដាក់ រថយន្ត បញ្ជូន មក ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ដើម្បី យក មក ផាកពិន័យ តាម ផ្លូវច្បាប់ ។ ការ ចុះ ទៅ រៀបចំ សណ្តាប់ធ្នាប់ ឡើង វិញ នៅ លើ កំណាត់ ផ្លូវ ២៧១ ម្តុំ ខ្លោងទ្វារវត្ត សន្សំ កុសល ក្នុង ខណ្ឌមានជ័យ ធ្វើ ឡើង កាលពី រសៀល ថ្ងៃ ទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២១ ដឹកនាំ បញ្ជា កម្លាំង ដោយ លោក ឧត្តមសេនីយ៍ត្រី សែ ម គ ន្ធា ស្នងការ រង ទទួល ផែន ការងារ សណ្តាប់ធ្នាប់ ។

លោក វរសេនីយ៍ឯក អេ ម សម្បត្តិ នាយការិយាល័យ នគរបាល សណ្តាប់ធ្នាប់ ប្រាប់ ឱ្យ ដឹង ថា ការ ចុះ រៀបចំ សណ្តាប់ធ្នាប់ ពី សំណាក់ កម្លាំង នគរបាល សណ្តាប់ធ្នាប់ នៅ ចំណុច ខាងលើ គឺ ដើម្បី ពង្រឹង រក្សា សណ្តាប់ធ្នាប់ សុវត្ថិភាព ចរាចរណ៍ ឱ្យ បាន ល្អ ប្រសើរ ពីព្រោះ នៅ គោលដៅ នេះ តែង កកស្ទះ ចរាចរណ៍ ជា ប្រចាំ បង្ក ដោយ ការ តាំង លក់ ឧបករណ៍ សម្ភារ: ឬ ទំនិញ ផ្សេងៗ ពី សំណាក់ បងប្អូន អាជីវករ ដែល បាន រំលោភ បំពាន យក ចំណី ផ្លូវ ធ្វើ អាជីវកម្ម ហើយ មាន ប្រជាពលរដ្ឋ ធ្វើ ដំណើរ ឆ្លងកាត់ នៅ គោលដៅ នេះ តែងតែ រិះគន់ មក លើ អាជ្ញាធរ សមត្ថកិច្ច ។

លោកនាយ ការិយាល័យ នគរបាល សណ្តាប់ធ្នាប់ ប្រាប់ ឱ្យ ដឹង ទៀត ថា ការ ចុះ រៀបចំ សណ្តាប់ធ្នាប់ នៅ គោលដៅ ខាងលើ នេះ ផង ដែរ គឺ ឃើញ មាន បងប្អូន អាជីវករ ភាគច្រើន បាន ចូលរួម គោរព អនុវត្ត តាម ការ ណែនាំ របស់ សមត្ថកិច្ច ដែល បាន ចុះ ផ្សព្វផ្សាយ អប់រំ ម្តង រួច មក ហើយ នឹង ក៏ បាន ទុក ពេលវេលា ០៣ ថ្ងៃ ឱ្យ ពួក គាត់ រុះរើ ឧ បរ កណ៍ សម្ភារ: ទំនិញ ផ្សេង ឱ្យ អស់ មុន ពេលវេលា កំណត់ ។ ប៉ុន្តែ មាន តែ បងប្អូន អាជីវករ ម្ចាស់ផ្ទះ ០៤ ល្វែង ប៉ុណ្ណោះ មិន ស្តាប់ តាម ការ ណែនាំ របស់ សមត្ថកិច្ច នៅ ពេល នោះ កម្លាំង សមត្ថកិច្ច ឈប់ អប់រំ ទៀត ហើយ គឺ បាន លើកយក ឧ បរ ណ៍ សម្ភារ: មួយ ចំនួន លើកដាក់ រថយន្ត ដើម្បី អនុវត្ត តាម ផ្លូវច្បាប់ ។

លោក វរសេនីយ៍ឯក អេ ម សម្បត្តិ នាយការិយាល័យ នគរបាល សណ្តាប់ធ្នាប់ ប្រាប់ ឱ្យ ដឹង ទៀត ថា ជុំវិញ នៃ ការ ចុះ រៀបចំ សណ្តាប់ធ្នាប់ នៅ ក្នុងភូមិ សាស្ត្រ រាជធានី ភ្នំពេញ កម្លាំង ការិយាល័យ សណ្តាប់ធ្នាប់ អនុវត្ត តាម បទបញ្ជា ផ្ទាល់ របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេ ត អគ្គស្នងការ រង នគរបាល ជាតិ និង ជា ស្នងការ នគរបាល រាជធានី ភ្នំពេញ និង ផែនការ របស់ រដ្ឋបាល រាជធានី ភ្នំពេញ ជុំវិញ ការ រឹត បន្តឹង អនុវត្ត ពង្រឹង លើ ការងារ សណ្តាប់ធ្នាប់ នេះ កម្លាំង ការិយាល័យ ជំនាញ នឹង បន្ត ចុះ សហការ ជាមួយ កម្លាំង តាម បណ្តា ខណ្ឌ ទាំង ១៤ ប្រើប្រាស់ នូវ មធ្យោបាយ ផ្សេងៗ ដើម្បី បន្ត ចេញ ដោះស្រាយ ទៅ លើ បញ្ហា សណ្តាប់ធ្នាប់ ទៅ លើ គោលដៅ មាន ភាព ស្មុគស្មាញ នៅ ក្នុងភូមិ សាស្ត្រ រាជធានី ភ្នំពេញ ឱ្យ មានគុណ ភាព ប្រសិទ្ធភាព និង ឱ្យ ល្អ ប្រសើរ ក្នុង នោះ ក៏ បាន អំពាវនាវ ឱ្យ ប្រជាពលរដ្ឋ ទូទៅ នាំ គ្នា ចូលរួម សហការ ជាមួយ អាជ្ញាធរ សមត្ថកិច្ច ដើម្បី លើកកម្ពស់ សោភ័ណ ភាព សណ្តាប់ធ្នាប់ សុវត្ថិភាព ចរាចរណ៍ នៅ ក្នុង រាជធានី ភ្នំពេញ ឱ្យ កាន់តែ ប្រសើរ ឡើង តាម រយ: នៃ ការ ចូលរួម គោរព ច្បាប់ និង សេចក្តីណែនាំ របស់ អាជ្ញា ធរមាន សមត្ថកិច្ច ៕

 

មតិយោបល់