ការសម្រេចបំណងផ្លូវភេទដោយខ្លួនឯង គឺជាវិធីសាស្រ្តដែលមាន សុវត្ថិភាពក្នុងការស្វែងយល់ពីខ្លួនឯង និងពីសរីរាង្គផ្លូវភេទរបស់ខ្លួនឯងថាអ្វីដែលធ្វើ ឱ្យអ្នកមានអារម្មណ៍រីករាយ ក៏ដូចជាការផ្តល់អារម្មណ៍រីករាយផ្លូវភេទដោយខ្លួនឯង។ ទង្វើនេះមិនមែនដោយសារការមាន «គំនិតក្រខ្វក់» ពីរឿងផ្លូវភេទនោះទេ។ រឿងផ្លូវភេទមិនមែនជារឿងអាក្រក់នោះទេ ហើយការគិតពីការរួមភេទ ក៏មិនមែនជា រឿងដែលអាក្រក់នោះដែរ។ មនុស្សស្រីក៏សម្រេចបំណងផ្លូវភេទដោយខ្លួនឯងបានដែរ ប៉ុន្តែសង្គមបានដាក់លក្ខខណ្ឌឱ្យពួកគេ ក្នុងការមិននិយាយពីវា ដូចអ្វីដែលមនុស្សប្រុសបាននិយាយ។ គ្មានអ្វីដែលខុសសម្រាប់មនុស្សស្រីក្នុងការសម្រេចបំណងផ្លូវភេទ ដោយខ្លួនឯងនោះទេ។
ការសម្រេចបំណងផ្លូវភេទដោយខ្លួនឯងមិនមែនសញ្ញាណនៃ «ចំណង់ផ្លូវភេទហួសហេតុ» នោះទេ។ មនុស្សម្នាក់មានចំណង់ផ្លូវភេទ ផ្សេងៗគ្នា។ ការមានអារម្មណ៍ផ្លូវភេទតិច ឬច្រើនជាងនរណាម្នាក់មិនមែន ជាបញ្ហានោះទេ។ ទោះជាការសម្រេចបំណងផ្លូវភេទដោយខ្លួនឯងជារឿង ឯកជន ហើយជាឥរិយាបថស្និទ្ធស្នាល តែវាមិនមែនជារឿងដែលគួរឱ្យ អាម៉ាស់នោះទេ ឬទទួលសារភាពថាខុសនោះដែរ។ អ្នកមិនចំាបាច់ប្រាប់ដៃគូរបស់អ្នកថាអ្នកធ្លាប់សម្រេចបំណងផ្លូវភេទដោយ ខ្លួនឯងនោះទេ។ គ្មាននរណាម្នាក់អាចដឹងរឿងរបស់អ្នកបានទេ លុះត្រាតែអ្នកសម្រេចចិត្តប្រាប់រឿងនេះដល់គេ។
ជាទូទៅ មនុស្សស្រីស្វែងរកកន្លែងផ្លូវភេទដែលជាចំណុចសុខស្រួលរបស់ពួកគេ គឺនៅនឹងឆ្តេញ (សិរ)។ ឆ្តេញ (សិរ)គឺមានមុខងារតែមួយគត់ នោះគឺជាកន្លែងដែលផ្តល់ អារម្មណ៍សុខស្រួលផ្លូវភេទនៅពេលដែលមានការប៉ះពាល់ថ្នមៗទៅលើវា។ ប្រសិនបើអ្នក ព្យាយាមស្វែងយល់ពីវា នោះអ្នកនឹងដឹងពីអ្វីដែលអ្នកចូលចិត្ត ឬអ្វីដែលអ្នកមិនចូលចិត្ត។
អ្វីដែលអ្នកគួរចងចាំនោះគឺនៅពេលដែលអ្នកសម្រេចបំណងផ្លូវភេទដោយខ្លួនឯង អ្នកត្រូវធានាថាអ្នកមានពេលវេលា និងឯកជនភាពគ្រប់គ្រាន់ និងស្វែងយល់ពីអ្វីដែលខ្លួនអ្នកចង់បាន។ អ្នកក៏ត្រូវចងចាំដែលថា អ្នកមិនត្រូវប្រើប្រាស់វត្ថុដែលមុតស្រួច ឬគ្មានអនាម័យនោះទេ (រួមទាំងម្រាមដៃរបស់អ្នក ឬដៃរបស់ដៃគូអ្នក)។ សូមកុំប្រើប្រាស់អ្វីដែលធ្វើឱ្យអ្នកមានរបួស ឬអារម្មណ៍មិនស្រួល។ អ្នកអាចសម្រេចបំណងខ្លួនឯងតាមចំនួនដែលអ្នកចង់បាន កុំឲ្យតែប៉ះពាល់ដល់សកម្មភាពប្រចាំថ្ងៃរបស់អ្នក។



មតិយោបល់