ប្រធានាធិបតីរុស្សីលោក Vladimir Putin បានពិភាក្សាពីដំណោះស្រាយដែលអាចធ្វើទៅបានចំពោះវិបត្តិជនភៀសខ្លួននៅព្រំដែនអឺរ៉ុប-បេឡារុស និងបញ្ហាអន្តរជាតិផ្សេងៗទៀត ក្នុងការពិភាក្សាតាមទូរស័ព្ទជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel។
វិមានក្រឹមឡាំង និយាយថា ភាគីទាំងពីរបានបញ្ជាក់ពីសារៈសំខាន់នៃការដោះស្រាយវិបត្តិជនអន្តោប្រវេសន៍ក្នុងការធ្វើឲ្យស្របទៅនិងបទដ្ឋានច្បាប់មនុសុ្សធម៌អន្តរជាតិ។
លោក Putin និយាយថាបំណងរបស់សហភាពអឺរ៉ុប គឺដាក់ទណ្ឌកម្មថ្មីដាក់លើប្រទេសបេឡារុសដែលបង្ហាញពីការប្រឆាំងផលិតភាព៕
មតិយោបល់