ភ្នំពេញៈ រថយន្តម៉ាកឡិចសុីស មួយគ្រឿងខណៈម្ចាស់ចតទុកស្ងៀម បានបង្កជាភ្លើងឆេះខ្នើយនៅក្នុងរថយន្ត ហ៊ុយខ្មួលខ្មាញ់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្លូវបេតុងកែងផ្លូវជាតិលេខ៥ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
រថយន្តរងគ្រោះម៉ាកឡិចសុីស ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AG-5024 ម្ចាស់រថយន្តឈ្មោះ តឹក យូរ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅក្រុម៧ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តខាងលើចតទុកស្ងៀមនៅកន្លែងកើតហេតុ ហើយក្រោយមកមិនដឹងយ៉ាងម៉េចក៏ស្រាប់តែមានផ្សែងហ៊ុយចេញពីរថយន្ត ហើយក៏មានប្រជាពលរដ្ឋល្អនៅផ្ទះក្បែរនោះបានទាញទុយោទឹកបាញ់ពន្លត់ផងដែរតែនៅតែមានផ្សែងហ៊ុយមិនបាត់។
ប្រភពបន្តថា លុះមួយសន្ទុះក្រោយមក ទើបគេឃើញវត្តមានម្ចាស់រថយន្តខាងលើមកដល់កន្លែងកើតហេតុ និងបានបើកទ្វាររថយន្តក៏មានផ្សែងចេញពីក្នុងរថយន្តយ៉ាងខ្លួលខ្មាញ់ ដែលបង្កពីការឆេះខ្នើយគរ ដែលម្ចាស់ទុកក្នុងរថយន្ត។
ប្រភពដដែលបានបន្តថាម្ចាស់រថយន្តទាញខ្នើយទាំងនោះចេញពីរថយន្តខ្នើយទាំងនោះបានបន្តឆាបឆេះនៅលើផ្លូវខណៈពេលគេគ្រវែងចោលមកលើផ្លូវនោះស្របពេលនោះដែរក៏មានវត្តមានសមត្ថកិច្ចមូលដ្ឋានចុះទៅជួយអន្តរាគមន៍ភ្លើងក៏រលត់ទៅវិញផងដែរ។
ចំពោះការខូចខាតគេឃើញមានឆេះខ្លោចពិដានរថយន្តផ្នែកខាងក្រោយបន្តិចនិងអាចមានកន្លែងផ្សេងទៀតដែនគេមិនអាច់មើលឃើញទាល់តែងជាងជួសជុលឬម្ចាស់រថយន្តបានដឹងនិងខូចខាតខ្នើយគរ។ នៅក្នុងករណីអគ្គិភ័យនេះសមត្ថកិច្ចឲ្យដឹងថាអាចបណ្តាលមកពីឆ្លងចរន្តភ្លើងក្នុងរថយន្ត៕
មតិយោបល់